លោក Donald Trump ថា សហរដ្ឋអាមេរិក គ្មានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយចិននោះទេ លុះត្រាតែឱនភាព ពាណិជ្ជកម្មជាង ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកមិនមានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនទេ លុះត្រាតែឱនភាពពាណិជ្ជកម្មលើសពី ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយជាមុនសិន។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅពេលនិយាយ ទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក Trump បាននិយាយថា ជាមួយនឹងប្រទេស មួយចំនួនមានឱនភាពពាណិជ្ជកម្មជាងមួយពាន់លានដុល្លារ ប៉ុន្តែជាមួយនឹងប្រទេសចិន គឺចិនមានលើសពី ១ ពាន់ពាន់លានដុល្លារ។ លោកបាននិយាយថា “យើងមានឱនភាពពាណិជ្ជកម្ម ១ ពាន់ពាន់លានដុល្លារ ជាមួយប្រទេសចិន។ រាប់រយពាន់លានដុល្លារ ក្នុងមួយឆ្នាំយើង ចាញ់ប្រទេសចិន ហើយលុះត្រាតែយើងដោះស្រាយបញ្ហានោះ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀង ណាមួយនោះទេ” ។ “ខ្ញុំសុខចិត្តធ្វើកិច្ចព្រមព្រៀងជាមួយចិន ប៉ុន្តែពួកគេត្រូវតែ ដោះស្រាយអតិរេកនេះ។ យើងមានបញ្ហាឱនភាពយ៉ាងខ្លាំងជាមួយចិន… ខ្ញុំចង់ឱ្យចិនដោះស្រាយ”។ លោក … Continue reading លោក Donald Trump ថា សហរដ្ឋអាមេរិក គ្មានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយចិននោះទេ លុះត្រាតែឱនភាព ពាណិជ្ជកម្មជាង ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយ