ក្រុមហ៊ុនផលិតរថយន្ត Jaguar និង Land Rover ផ្អាកការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក
បរទេស៖ ក្រុមហ៊ុនផលិត រថយន្ត Jaguar និង Land Rover កំពុងផ្អាកការនាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈដែលឧស្សាហកម្ម រថយន្តដែលកំពុងជួបការលំបាករបស់ចក្រភពអង់គ្លេសនេះ ចាប់ផ្តើមឆ្លើយតប នឹងពន្ធ ២៥ភាគរយ លើការនាំចូលរថយន្ត ដែលដាក់ដោយប្រធានាធិបតី អាមេរិក លោក Donald Trump ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Jaguar Land Rover Automotive ដែលជាក្រុមហ៊ុនផលិត រថយន្តដ៏ធំបំផុតមួយ របស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្អាកនេះនឹងធ្វើឡើងនៅក្នុងខែនេះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ម៉ាកយីហោប្រណីតរបស់ JLR” ។ “នៅពេលយើងធ្វើការ ដើម្បីដោះស្រាយលក្ខខណ្ឌពាណិជ្ជកម្មថ្មី ជាមួយនឹងដៃគូអាជីវកម្ម យើងកំពុងចាត់វិធានការ រយៈពេលខ្លីមួយចំនួន រួមទាំងការផ្អាកការដឹកជញ្ជូននៅក្នុងខែមេសា នៅពេលដែលយើង បង្កើតផែនការរយៈពេលពាក់កណ្តាល ទៅរយៈពេលវែងរបស់យើង”។ ក្រុមអ្នកវិភាគបាននិយាយថា ពួកគេរំពឹងថា ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសផ្សេងទៀត នឹងធ្វើតាមខណៈ ដែលពន្ធកើនឡើងបានបង្កើន សម្ពាធលើឧស្សាហកម្មដែលកំពុងតស៊ូជាមួយនឹងការធ្លាក់ចុះ នៃតម្រូវការនៅក្នុងស្រុក … Continue reading ក្រុមហ៊ុនផលិតរថយន្ត Jaguar និង Land Rover ផ្អាកការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed