បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Automobilwoche បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ល្បី Audi កំពុងបញ្ឈប់ការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពន្ធថ្មីលើរថយន្ត ដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីសប្តាហ៍មុន។ វិធានការនៃការតម្លើងយកពន្ធ ២៥ភាគរយរបស់លោក Trump លើការនាំចូលរថយន្តបានចូលជាធរមាន កាលពីសប្តាហ៍មុនដែលជាផ្នែកមួយនៃចំណាត់ការ ទៅវិញទៅមក ជាបន្តបន្ទាប់ដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់។ អ្នកនាំពាក្យរបស់ Audi បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទថា សំបុត្រមួយត្រូវបានផ្ញើទៅឲ្យក្រុមហ៊ុន ចែកចាយដោយណែនាំពួកគេ ឱ្យឃាត់យានយន្តទាំងអស់ ដែលបានមកដល់ក្រោយថ្ងៃទី២ ខែមេសា ហើយអ្នកចែកចាយទាំងនោះ ក៏ត្រូវបានជំរុញឱ្យផ្តោតលើការកាត់បន្ថយ សារពើភ័ណ្ឌដែលមានស្រាប់ផងដែរ។ អ្នកនាំពាក្យដដែលរូបនេះក៏បាននិយាយដែរថា បច្ចុប្បន្ន Audi មានរថយន្តជាង៣៧,០០០ គ្រឿងនៅក្នុងស្តុកស្រាប់នៅក្នុងប្រទេសអាមេរិក ដែលមិនត្រូវបានប៉ះពាល់ដោយពន្ធថ្មីឡើយ ហើយអាចលក់បាន ដោយបន្ថែមថា សារពើភ័ណ្ឌនេះគួរតែមានរយៈពេលប្រហែល ២ខែទៀតប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាក្រុមហ៊ុនមិនដំណើរការ រោងចក្រផលិតរបស់ខ្លួនដោយផ្ទាល់នៅអាមេរិកទេ ហើយដោយការនាំចូលរថយន្តទាំងអស់ របស់ខ្លួនប៉ុណ្ណោះ។ ចំណែកឯម៉ូដេលដែលលក់ដាច់បំផុត នៅសហរដ្ឋអាមេរិកគឺ Q5 ត្រូវបានផលិតនៅរោងចក្ររបស់ Audi ក្នុងប្រទេសម៉ិកស៊ិក ខណៈដែលម៉ូដែលផ្សេងទៀតមានប្រភពមកពី រោងចក្រនៅប្រទេសអាល្លឺម៉ង់ … Continue reading ក្រុមហ៊ុនអ្នកផលិតរថយន្តដ៏ធំ របស់អាល្លឺម៉ង់ សម្រេចចិត្តផ្អាកការដឹកជញ្ជូន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកហើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed