សេតវិមាន កំពុងចង់ប្តូរលោក Pete Hegseth ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ដោយសារយករឿង វាយប្រហារយោធា ប្រាប់ប្រពន្ធ ប្អូនប្រុស និងមេធាវីផ្ទាល់ខ្លួន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Pete Hegseth តាមសេចក្តីរាយការណ៍ បានចែករំលែកព័ត៌មាន លម្អិតនៃការវាយ ប្រហារយោធា នៅក្នុងការជជែកជាក្រុម តាមអ៊ីនធឺណិតលើកទីពីរ ដែលរួមមានប្រពន្ធ ប្អូនប្រុស និងមេធាវីផ្ទាល់ខ្លួន របស់លោក ។ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា កាសែត New York Times រាយការណ៍​ថា តួរ​អង្គ​គណបក្ស ​សាធារណរដ្ឋ​រូបនេះ បាន​បញ្ជូន​ព័ត៌មាន​ នៃ​ការ​វាយ​ប្រហារ ​យោធា​ដោយ​ប្រើ​ប្រព័ន្ធ​ផ្ញើសារ​ដែល​មិន​បាន​ចាត់​ថ្នាក់​ គឺ Signal។ លោក Hegseth កំពុងប្រឈមមុខ នឹងការរិះគន់បន្ទាប់ ពីមានការចោទប្រកាន់ថា លោកបានចែករំលែកព័ត៌មាន ស្រដៀងគ្នានៅលើការជជែកគ្នា Signal ដាច់ដោយឡែក ដែលបង្ហាញពីអ្នកកាសែត។ NPR កំពុងរាយការណ៍ថា សេតវិមានកំពុងស្ថិតក្នុង ដំណើរការផ្លាស់ប្តូរ រដ្ឋមន្ត្រីការពារជាតិ៕