ប្រធានធនាគារពិភពលោក ពន្ធទាប គឺល្អ សម្រាប់មនុស្សគ្រប់គ្នា
វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក Ajay Banga បានឲ្យដឹងថា ពន្ធទាប គឺល្អសម្រាប់អ្នករាល់គ្នា ខណៈដែលលោកបានកត់សម្គាល់ថា លោកបានឃើញការកើនឡើង នៃពាណិជ្ជកម្មអន្តរតំបន់ និង ពាណិជ្ជកម្មទ្វេភាគី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Banga បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងអំឡុងពេលកិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២៥ នៃក្រុមធនាគារពិភពលោក (WBG) និងមូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) ថា “សម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រសិនបើអ្នកក្រឡេកមើលចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ដែលកំពុងត្រូវបានចុះហត្ថលេខា នៅក្នុងពិភពលោក វាលើសពីអ្វីដែលមនុស្សភាគច្រើន យកចិត្តទុកដាក់ទៅទៀត” ។ លោក បានលើកឡើងថា “ទាំងកិច្ចព្រមព្រៀង CPTPP និង RCEP ទាំងនេះគឺជាកិច្ចព្រមព្រៀងទាំងអស់ ដែលពាក់ព័ន្ធនឹងក្រុម នៃប្រជាជាតិនៅក្នុងទសវត្សរ៍ ចុងក្រោយនេះ ហើយវាបានផ្លាស់ប្តូររបៀប ដែលពាណិជ្ជកម្មកំពុងធ្វើការ នៅក្នុងប្រទេសទាំងនោះ ព្រមព្រៀងទូលំទូលាយ និងរីកចម្រើន សម្រាប់ភាពជា ដៃគូអន្តរប៉ាស៊ីហ្វិក និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ … Continue reading ប្រធានធនាគារពិភពលោក ពន្ធទាប គឺល្អ សម្រាប់មនុស្សគ្រប់គ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed