សេតវិមានអះអាងថា មន្ទីរបញ្ចកោណទាំងមូល កំពុងធ្វើការប្រឆាំង នឹងរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth

បរទេស៖ យោងតាមអ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt បាននិយាយថា មន្ទីរបញ្ចកោណកំពុងធ្វើសង្រ្គាម ជាមួយប្រមុខការពារជាតិ របស់ខ្លួន គឺលោក Pete Hegseth ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ កម្មវិធី Fox and Friends កាលពីថ្ងៃចន្ទ លោកស្រី Leavitt បានបញ្ជាក់ពីទំនុកចិត្តទាំងស្រុងរបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះការដឹកនាំរបស់លោក Hegseth ជារដ្ឋមន្រ្តីការពារជាតិ។ លោកស្រី Karoline Leavitt បាននិយាយថា “នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលមន្ទីរបញ្ចកោណទាំងមូលកំពុងធ្វើការប្រឆាំងនឹងអ្នក និងធ្វើការប្រឆាំង នឹងការផ្លាស់ប្តូរដ៏ធំធេង ដែលអ្នកកំពុងព្យាយាមអនុវត្ត” ។ លោកស្រីបានចោទថា អ្នកដែលប្រឆាំងនឹងលោក Hegseth គឺមិនសប្បាយចិត្តនឹងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការ “ក្រោកឈរឡើងសម្រាប់អ្នកប្រយុទ្ធសង្រ្គាម” ហើយកំពុងប្រើប្រាស់ “ការលេចធ្លាយ និង… ការកុហកក្នុងប្រព័ន្ធផ្សព្វផ្សាយ” ដើម្បីធ្វើឱ្យលោក Hegseth ខូចកេរ្តិ៍ឈ្មោះ។ … Continue reading សេតវិមានអះអាងថា មន្ទីរបញ្ចកោណទាំងមូល កំពុងធ្វើការប្រឆាំង នឹងរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth