អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវរដ្ឋអាជ្ញា ចោទប្រកាន់ពីបទ ស៊ីសំណូកលុយ ១៥១,៧០៥ដុល្លារ

បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់អតីតប្រធានាធិបតី គឺលោក Moon Jae-in ពីបទស៊ីសំណូក ដោយនិយាយថា ក្រុមហ៊ុន អាកាសចរណ៍មួយ បានផ្តល់ឱ្យកូនប្រសារ ប្រុសរបស់លោកនូវការងារដែលរកកម្រៃបានច្រើន ក្នុងអំឡុងពេលកាន់តំណែង របស់លោក Moon ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចោទប្រកាន់របស់លោក Moon បានបន្ថែមលោកទៅក្នុងបញ្ជី ដ៏វែងនៃមេដឹកនាំកូរ៉េខាងត្បូង ដែលបានប្រឈមមុខ នឹងការកាត់ក្តី ឬរឿងអាស្រូវនៅពេលបិទបញ្ចប់អាណត្តិ ឬបន្ទាប់ពីចាកចេញពីតំណែង។ រដ្ឋអាជ្ញាចោទប្រកាន់ថា លោក Moon ដែលធ្លាប់ធ្វើជាប្រធានាធិបតីពីឆ្នាំ ២០១៧-២០២២ បានទទួលសំណូកសរុបចំនួន ២១៧ លានវ៉ុន ស្មើនឹងប្រហែល ១៥១,៧០៥ដុល្លារ ពីលោក Lee Sang-jik ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន Thai Eastar Jet ក្នុងទម្រង់ជាប្រាក់ឈ្នួល ការចំណាយលើលំនៅឋាន និងជំនួយហិរញ្ញវត្ថុផ្សេងទៀតដែលបានផ្តល់ដល់កូនប្រសាររបស់លោក Moon ចាប់ពីឆ្នាំ ២០២០។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា កូនស្រីរបស់ … Continue reading អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវរដ្ឋអាជ្ញា ចោទប្រកាន់ពីបទ ស៊ីសំណូកលុយ ១៥១,៧០៥ដុល្លារ