ប៉ាគីស្ថានប្រកាសបិទដែនអាកាស ជាមួយនឹងអាកាសចរប្រទេសឥណ្ឌា ទាំងអស់ព្រមទាំងពាណិជ្ជកម្មរវាងគ្នាផង
បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសប៉ាគីស្ថានបានប្រកាសបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាទាំងអស់ និងការផ្អាកពាណិជ្ជកម្មជាមួយទីក្រុងញូវដេលីហើយដាក់វាឲ្យមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខជាតិនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទីក្រុងញូវដែលីបានបន្ទាបទំនាក់ទំនងការទូតជាមួយទីក្រុងអ៊ីស្លាម៉ាបាដ និងបានផ្អាកសន្ធិសញ្ញាស្តីពីការប្រើប្រាស់ទឹកនៃប្រព័ន្ធទន្លេ Indus ដោយប្រជាជាតិទាំងពីរ។ វិធានការសងសឹករបស់ប៉ាគីស្ថានរួមមានការផ្អាកកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗ និងការតភ្ជាប់ឆ្លងព្រំដែន រួមទាំងប៉ុស្តិ៍ព្រំដែន Wagah ផងដែរ។ សេចក្តីថ្លែងការណ៍ក៏បានបន្ថែមដែរថា ដែនអាកាសរបស់ប្រទេសប៉ាគីស្ថាននឹងត្រូវបិទភ្លាមៗចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយឥណ្ឌា ឬឥណ្ឌាទាំងអស់ហើយ រាល់ពាណិជ្ជកម្មជាមួយឥណ្ឌា រួមទាំងការនាំចេញទៅកាន់ប្រទេសទីបីតាមរយៈប៉ាគីស្ថាន ក៏ត្រូវបានផ្អាកផងដែរ។ អាជ្ញាធរបានបន្ថែមថា ទិដ្ឋាការទាំងអស់ដែលចេញឱ្យជនជាតិឥណ្ឌាក្រោមគម្រោងលើកលែងទិដ្ឋាការ SAARC (SVES) ត្រូវបានផ្អាកខណៈដែល ពលរដ្ឋឥណ្ឌាបច្ចុប្បន្ននៅក្នុងប្រទេសប៉ាគីស្ថានក្រោម SVES ដោយមិនរាប់បញ្ចូលអ្នកធម្មយាត្រា Sikh ត្រូវបានណែនាំឱ្យចាកចេញក្នុងរយៈពេល៤៨ម៉ោង៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed