ដីកាចាប់ខ្លួនលោក Putin ដោយតុលាការ ICC នៅក្នុងប្រទេសអ៊ីតាលី មិនមានសុពលភាពនោះទេ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនប្រឈមមុខទៅនឹងការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលីក្រោមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ដោយសារតែមន្ត្រីមិនដែលបានបញ្ចប់នីតិវិធីដែលទាមទារដើម្បីធ្វើឱ្យវាមានសុពលភាពទាំងនោះឡើយ។ តុលាការឧក្រិដ្ឋកម្មICC ដែលមានមូលដ្ឋាននៅទីក្រុង Hague បានចេញដីកាចាប់ខ្លួនលោក Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova តាំងតែពីក្នុងឆ្នាំ២០២៣ជុំវិញការចោទប្រកាន់ថាបាននិរទេស និងផ្ទេរកុមារដោយខុសច្បាប់ពីអតីតទឹកដីអ៊ុយក្រែន។ តុលាការICCដដែលក៏ បានចេញដីកាបន្ថែមសម្រាប់មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រួមទាំងអតីតរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu និងឧត្តមសេនីយ Valery Gerasimov មួយឆ្នាំក្រោយមក ដោយចោទប្រកាន់ពួកគេពីបទវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែនផងដែរ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះរដ្ឋាភិបាលទីក្រុងមូស្គូមិនទទួលស្គាល់យុត្តាធិការរបស់តុលាការទេ បានបដិសេធការចោទប្រកាន់ទាំងពីរ ហើយបានប្រកាសថាដីកាទុកជាមោឃៈ។ យ៉ាងណាក៏ដោយ ទាំងប្រធានាធិបតីរុស្ស៊ី ឬមន្ត្រី និងមេបញ្ជាការផ្សេងទៀត ទំនងជាធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ព្រោះថា មួយចំនួនត្រូវទទួលរងទណ្ឌកម្មផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុបប៉ុន្តែក្នុងនោះរដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី Olga Lyubimova មុនគេគឺគ្រោងនឹងធ្វើដំណើរទៅប្រទេសអ៊ីតាលី ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នេះបើយោងតាមវិមានក្រឹមឡាំង៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed