បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ម្នាក់ថា ការផ្ទុះដ៏ធំមួយដែលកើតឡើង បន្ទាប់ពីការឆាបឆេះនៅកំពង់ផែដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈនៅជិតច្រកសមុទ្រ Hormuz បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២៥នាក់ និង អ្នករបួសកើនដល់ប្រហែល ៨០០ នាក់ ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបំផ្ទុះបានកើតឡើង នៅម៉ោងប្រហែល ១១ និង ៥៥ នាទីព្រឹកថ្ងៃសៅរ៍នៅឯកំពង់ផែ Shahid Rajaee ក្នុងទីក្រុង Bandar Abbas ។ នៅព្រឹកថ្ងៃអាទិត្យ អគ្គនាយកផ្នែកគ្រប់គ្រង វិបត្តិខេត្ត Hormozgan បានរាយការណ៍ថា មនុស្ស ១៨ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ ដោយចំនួនអ្នករបួសមានលើសពី ៨០០នាក់ ។ លោកបានកត់សម្គាល់ថាប្រហែល ២ ភាគ ៣ … Continue reading អ្នកនាំពាក្យអង្គការ គ្រប់គ្រងវិបត្តិរបស់អ៊ីរ៉ង់ ប្រាប់មូលហេតុដំបូង នៃផ្ទុះកំពង់ផែដ៏ធំ សម្លាប់មនុស្សកើនដល់ ២៥នាក់ និងជាង ៨០០នាក់របួស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed