ចិន ព្រមានហ្វីលីពីនឲ្យបញ្ឈប់ ការរំលោភបំពានលើកោះ Tiexian Jiao នៅសមុទ្រចិនខាងត្បូង
ប៉េកាំង៖ ឆ្មាំឆ្នេរសមុទ្រចិន (CCG) បានព្រមានហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភបំពាន ខណៈដែលបុគ្គលចំនួន ៦ នាក់មកពីប្រទេសហ្វីលីពីន បានចុះចតដោយខុសច្បាប់នៅលើកោះ Tiexian Jiao ក្នុងសមុទ្រចិនខាងត្បូង ដោយមិនយកចិត្តទុកដាក់ ចំពោះការព្រមាន និងការរំខានពីភាគីចិន។ អ្នកនាំពាក្យចិនលោក Liu Dejun បានឲ្យដឹងថា មន្រ្តី CCG បានឡើងទៅលើថ្មប៉ប្រះទឹក ដើម្បីធ្វើការផ្ទៀងផ្ទាត់នៅនឹងកន្លែង និងវិធានការអនុវត្តច្បាប់ដោយយោងតាមច្បាប់។ លោក Liu បានបញ្ជាក់ជាថ្មីថា ប្រទេសចិន មានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើកោះ Nansha Qundao រួមទាំងកោះ Tiexian Jiao និងដែនទឹកដែលនៅជាប់គ្នា។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ទង្វើរបស់ហ្វីលីពីនបានរំលោភលើ អធិបតេយ្យភាពទឹកដីរបស់ចិន និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ នៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ហើយបានធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានសង្កត់ធ្ងន់ថា “យើងជំរុញឱ្យហ្វីលីពីនបញ្ឈប់ការ រំលោភបំពានរបស់ខ្លួនជាបន្ទាន់។ CCG នឹងបន្តការពារសិទ្ធិរបស់ប្រទេសចិន និងអនុវត្តសកម្មភាពអនុវត្តច្បាប់នៅក្នុង ដែនសមត្ថកិច្ចរបស់ប្រទេសចិន”៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed