រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Trump សង្ស័យពីឆន្ទៈរបស់លោកពូទីន

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ការសង្ស័យលើឆន្ទៈរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងការបញ្ចប់សង្រ្គាមនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់បាននិយាយថា មនុស្ស៣នាក់បានស្លាប់ និង ៤នាក់បានរងរបួសក្នុងការវាយប្រហារតាមអាកាសលើ Kostyantynivka ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ អភិបាលខេត្ត Serhii Lysak បាននិយាយថា មនុស្សម្នាក់ទៀតបានស្លាប់ និងក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុង Pavlohrad ក្នុងតំបន់ Dnipropetrovsk ដែលត្រូវបានវាយប្រហារជាយប់ទីបីជាប់ៗគ្នា។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ីបានអះអាងថា បានគ្រប់គ្រងឡើងវិញលើផ្នែកដែលនៅសល់នៃតំបន់ Kursk ដែលកងកម្លាំងអ៊ុយក្រែនដណ្តើមបាននៅក្នុងការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខែសីហា ឆ្នាំ ២០២៤។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Kursk នៅតែបន្ត។ លោក Trump ប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកសង្ស័យថា តើលោកពូទីន … Continue reading រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Trump សង្ស័យពីឆន្ទៈរបស់លោកពូទីន