លោក Trump លើកឡើងថាគាត់កំពុងគ្រប់គ្រងទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ឥឡូវនេះលោកកំពុងដំណើរការគ្រប់គ្រងមិនត្រឹមតែប្រទេសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល និងកំពុង រីករាយ ជាមួយនឹងអាណត្តិប្រធានាធិបតីទីពីររបស់គាត់នេះខ្លាំងណាស់។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ក្នុងឳកាសធ្វើការកត់សម្គាល់រយៈពេល១០០ថ្ងៃ ដំបូងរបស់គាត់នៅក្នុងតំណែង។ លោក Trump បានចែករំលែកបទពិសោធន៍របស់គាត់ជាមួយទស្សនាវដ្ដី ដោយបញ្ជាក់ថា លោកបានធ្វើដំណើរទៅបានវែងឆ្ងាយជាងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីទីមួយ។ លោកបានបញ្ជាក់បែបនេះថា៖លើកទីមួយ ខ្ញុំមានរឿងពីរដែលត្រូវធ្វើ គឺគ្រប់គ្រងប្រទេស ហើយរស់រានមានជីវិត និងការដោះស្រាយជាមួយនឹងជនខិលខូចទាំងអស់នេះ។ ដោយឡែកនៅលើកទីពីរនេះ ខ្ញុំគ្រប់គ្រងទាំងប្រទេសរបស់យោង និងទាំងពិភពលោកផង។ បន្ថែមពីនោះដោយបានសាកសួរទៅលើគណនីរបស់បុគ្គលដែលជិតស្និទ្ធនឹងរដ្ឋបាលសហរដ្ឋអាមេរិក ដែលបានប្រាប់ទស្សនាវដ្តីថា ប្រធានាធិបតីហាក់ដូចជាមានការត្រេកអរជាខ្លាំង ហើយមាន ការងឿងឆ្ងល់ក្នុងក្រសែភ្នែករបស់គាត់Trump ដែលអាចបញ្ជាក់ថា នោះជារឿង ដែលគាត់ចូលចិត្តធ្វើ វាជាខ្លាំង៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed