អេស្ប៉ាញ ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីហេតុការណ៍ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស
បរទេស៖ ប្រទេសអេស្ប៉ាញបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន កាលពីថ្ងៃចន្ទបន្ទាប់ពីការដាច់ចរន្តអគ្គិសនី ដ៏ធំមួយបានធ្វើឲ្យឧបទ្វីប Iberian ទាំងមូលទៅជាភាពងងឹត។ អាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុ នៃការដាច់ចរន្តអគ្គិសនីនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាច់ភ្លើងដែលបានវាយប្រហារប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់នៅពេលថ្ងៃត្រង់ ហើយក៏បានប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសបារាំង បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ការដឹកជញ្ជូនសាធារណៈត្រូវរាំងស្ទះ និងជើងហោះហើរពន្យារពេល។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថា ក្រសួងមហាផ្ទៃនឹងគ្រប់គ្រងស្ថានការណ៍នៅទីក្រុង Madrid, Andalusia និង Extremadura ដោយធានានូវសណ្តាប់ធ្នាប់សាធារណៈ និងមុខងារផ្សេងទៀតតាមសំណើ របស់មេដឹកនាំក្នុងតំបន់។ លោក Sanchez បានបន្ថែមថា វិធានការនេះនឹងត្រូវបានពង្រីក “ទៅកាន់តំបន់ដែលចង់បាន” ដោយបន្ថែមថា “យើងដឹងអំពីផលប៉ះពាល់នេះ [ការដាច់ចរន្តអគ្គិសនី] កំពុងមាន”។ ផែនការគ្រាអាសន្នថ្នាក់ជាតិកម្រិតទី 3 គឺអនុញ្ញាតឱ្យកងទ័ពដាក់ពង្រាយ ដើម្បីការពារសណ្តាប់ធ្នាប់ និងសន្តិសុខគ្រប់ទីកន្លែងដែលវាត្រូវបានប្រកាសជាធរមាន។ លោក Sanchez បានសង្កត់ធ្ងន់ថា “គ្មានបញ្ហាសន្តិសុខកើតឡើងទេ” ដោយនិយាយថា កងកម្លាំងសន្តិសុខរដ្ឋបានបង្កើនវត្តមានរបស់ពួកគេនៅតាមដងផ្លូវ និងផ្លូវហាយវេ … Continue reading អេស្ប៉ាញ ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីហេតុការណ៍ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed