ប៉ាគីស្ថានចោទថា ឥណ្ឌាកំពុងរៀបចំផែនការ វាយប្រហារយោធាលើទឹកដីរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោង ទៅ ៣៦ ម៉ោង
បរទេស៖ ប្រទេសប៉ាគីស្ថានបានចោទថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារយោធា លើទឹកដីរបស់ខ្លួន ដែលជាសញ្ញានៃការកើនឡើង ភាពតានតឹងបន្ថែមទៀតរវាងប្រទេសជិតខាងប្រដាប់អាវុធ នុយក្លេអ៊ែរទាំងពីរនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានសរសេរនៅលើ X នៅល្ងាចថ្ងៃអង្គារថា “ប៉ាគីស្ថានមានព័ត៌មានសម្ងាត់គួរឱ្យទុកចិត្តដែលឥណ្ឌាមានបំណងធ្វើការវាយប្រហារយោធាក្នុងរយៈពេល ២៤ម៉ោង ទៅ ៣៦ ម៉ោងបន្ទាប់ ដោយប្រើឧប្បត្តិហេតុ Pahalgam ជាលេស” ។ លោកបានបន្ថែមថា “ទង្វើនៃការឈ្លានពានណាមួយនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ឥណ្ឌានឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកធ្ងន់ធ្ងរណាមួយនៅក្នុងតំបន់” ។ ការកើនឡើងភាពតានតឹងនេះ គឺកើតឡើងចំពេលមានការចោទប្រកាន់ពីទីក្រុង New Delhi ថាទីក្រុង Islamabad កំពុងគាំទ្រអំពើភេរវកម្មនៅក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា។ យ៉ាងណាក៏ដោយ ប៉ាគីស្ថានបានបដិសេធការអះអាងនេះ ហើយបានចោទឥណ្ឌាថា បានគាំទ្របណ្តាញភេរវករដែលប្រតិបត្តិការលើដីប៉ាគីស្ថាន។ សូមជម្រាបថា ប្រទេសទាំងពីរឥណ្ឌូ ប៉ាគីស្ថាន មានជម្លោះយូរអង្វែងលើតំបន់ Kashmir ដែលត្រូវបានបែងចែកដោយបន្ទាត់នៃការគ្រប់គ្រងដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមឥណ្ឌូប៉ាគីស្ថានឆ្នាំ 1971 … Continue reading ប៉ាគីស្ថានចោទថា ឥណ្ឌាកំពុងរៀបចំផែនការ វាយប្រហារយោធាលើទឹកដីរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោង ទៅ ៣៦ ម៉ោង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed