ប្រទេសហុងគ្រី បោះឆ្នោត ដើម្បីសម្រេចចិត្ត ចាកចេញពីតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក Peter Szijjarto បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិICC។ លោក​បាន​ពណ៌នា​អំពី​ស្ថាប័ន​នេះ​ថា ​មានភាពលម្អៀង និង​មិន​គោរពចំពោះសមាជិក ផ្សេងឡើយ​។ ការសម្រេចចិត្តនេះ ត្រូវបានអនុម័តដោយសំឡេង ភាគច្រើនជាងពីរភាគបី កាលពីថ្ងៃអង្គារ ។ លោកSzijjarto បានសរសេរនៅលើ X ថា ៖ សភាហុងគ្រី ទើបតែបានបោះឆ្នោតដកខ្លួនចេញ ពីតុលាការ ICC @IntlCrimCourt ។ ជាមួយនឹងការសម្រេចចិត្តនេះ យើងបដិសេធមិនធ្វើជាផ្នែក នៃស្ថាប័ននយោបាយ ដែលបាត់បង់ភាពមិនលំអៀង និងភាពជឿជាក់របស់ខ្លួននេះទៀតទេ ។ កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់ ICC ថាបាត់បង់ភាពមិនលំអៀង ហើយក្លាយជា តុលាការសម្រាប់កិច្ចការងារ នយោបាយទៅវិញ។ លោក​បាន​ប្រកាស​ពី​បំណង​បញ្ចប់​ ការ​ចូល​រួម​របស់​ទីក្រុង Budapest ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ទៅកាន់​ប្រទេស​ហុងគ្រី។ គួរឲ្យដឹងដែរថា កាលពីខែវិច្ឆិកាកន្លងទៅតុលាការ … Continue reading ប្រទេសហុងគ្រី បោះឆ្នោត ដើម្បីសម្រេចចិត្ត ចាកចេញពីតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC