លោក Trump ផ្តល់ជូនក្រុមហ៊ុន ផលិតរថយន្តមួយចំនួន លើការបន្ធូរបន្ថយពន្ធ ២៥ភាគរយ  បន្ទាប់ពីមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់ រោងចក្រនៅអាមេរិក

បរទេស៖ សេតវិមានបាននិយាយថា ប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិនៅថ្ងៃអង្គារ ដើម្បីបន្ធូរបន្ថយពន្ធមួយចំនួន 25% របស់លោកលើរថយន្ត និងគ្រឿង បន្លាស់រថយន្ត ដែលជាការបញ្ច្រាស់យ៉ាងសំខាន់ នៅពេលដែលពន្ធនាំចូល គឺបានគំរាមកំហែង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ផលិតក្នុងស្រុក ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត និងការវិភាគឯករាជ្យបានបង្ហាញថា ពន្ធគយអាចបង្កើនតម្លៃ កាត់បន្ថយការលក់ និងធ្វើឱ្យផលិតកម្មសហរដ្ឋអាមេរិកមានការប្រកួតប្រជែង តិចជាងនៅទូទាំងពិភពលោក។ លោក Trump បានបង្ហាញពីការផ្លាស់ប្តូរនេះថា ជាស្ពានដែលឱ្យក្រុមហ៊ុន ផលិតរថយន្តផ្លាស់ប្តូរផលិតកម្ម កាន់តែច្រើនទៅ កាន់សហរដ្ឋអាមេរិក។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “យើងគ្រាន់តែចង់ជួយពួកគេក្នុងអំឡុង ពេលការផ្លាស់ប្តូរតិចតួចនេះ រយៈពេលខ្លី” ។ «យើង​មិន​ចង់​ដាក់​ទោស​ពួក​គេ​នោះទេ ។» រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Scott Bessent ដែលបាននិយាយនៅមុននេះបន្តិចក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាននៅថ្ងៃអង្គារ បាននិយាយថា គោលដៅគឺដើម្បីធ្វើ ឱ្យក្រុមហ៊ុនផលិតរថយន្តបង្កើត … Continue reading លោក Trump ផ្តល់ជូនក្រុមហ៊ុន ផលិតរថយន្តមួយចំនួន លើការបន្ធូរបន្ថយពន្ធ ២៥ភាគរយ  បន្ទាប់ពីមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់ រោងចក្រនៅអាមេរិក