បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយ នៃក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពី ការវាយប្រហារដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង កាលពីថ្ងៃចន្ទនៅក្នុងសមុទ្រក្រហមដែលក្រុម Truman Carrier Strike Group កំពុងបើកការវាយឆ្មក់ទម្លាក់គ្រាប់បែក ប្រឆាំងនឹងក្រុមឧទ្ទាមយេម៉ែន។ ខណៈពេលដែលកងទ័ពជើងទឹកបានរាយការណ៍ថា នាវិកម្នាក់បានរងរបួសបន្តិចបន្តួច វាមិនបាននិយាយអំពីការគំរាមកំហែងរបស់ក្រុមឧទ្ទាម ហួធី នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក សារព័ត៌មានជាច្រើនបានដកស្រង់ ប្រភពអនាមិកដែលភ្ជាប់ឧប្បត្តិហេតុ ទៅនឹងការវាយប្រហាររបស់ពួកឧទ្ទាម។ នៅថ្ងៃដដែលនោះ ក្រុមឧទ្ទាមហួធី បានអះអាងថា បានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីល វាយប្រហារសំដៅលើកងកម្លាំងអាមេរិក។ សហរដ្ឋអាមេរិកកំពុងទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាមនេះ ក្នុងការសងសឹកចំពោះការគំរាមកំហែង របស់ពួកគេក្នុងការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រក្រហម … Continue reading កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet អំឡុងពេលនៃការវាយប្រហារ របស់ក្រុមឧទ្ទាមហួធី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed