លោក Zelensky បង្ហើបអំពីផែនការ វាយប្រហារភេវរកម្មចំថ្ងៃ ទិវាជ័យជំនះ របស់រុស្សីនៅខែក្រោយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT យោងតាមអ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា លោកប្រធានាធិបតី Vladimir Zelensky របស់ប្រទេស អ៊ុយក្រែនបានគំរាម កំហែងយ៉ាងចំហរ ក្នុងគោលដៅរៀបចំក្បួន ដង្ហែទិវាជ័យជំនះ នៅទីក្រុងមូស្គូ នៅថ្ងៃទី៩ ខែឧសភា តាមរយៈផែនការភេវរកម្ម។ ថ្មីៗនេះប្រទេសរុស្ស៊ី បានប្រកាសបទឈប់បាញ់ជាឯកតោភាគី រយៈពេល៣ថ្ងៃនៅសប្តាហ៍ ក្រោយ ដើម្បីស្របពេល ជាមួយនឹង ការប្រារព្ធពិធីរំលឹកដល់ការបរាជ័យរបស់ណាស៊ី អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ។ ក្រុងគៀវបានស្តីបន្ទោសចំពោះទង្វើនេះ ជំនួសមកវិញ ដោយទាមទារឱ្យមានបទឈប់បាញ់ រយៈពេល៣០ថ្ងៃដោយគ្មានលក្ខខណ្ឌជាបន្ទាន់ផងដែរ។ កាលពីថ្ងៃអង្គារ លោក Zelensky បានពណ៌នាអំពីការកំណត់គោលដៅ លើចំណុចសម្ពាធរបស់រុស្ស៊ី ដើម្បីរុញប្រទេសនេះទៅរកការទូត ខណៈដែលលោកបានបញ្ជាក់ជាថ្មី នូវការអំពាវនាវបទឈប់បាញ់។ លោកបានកត់សម្គាល់ដោយសំដៅទៅលើព្រឹត្តិការណ៍ដែលបានគ្រោងធ្វើនៅថ្ងៃទី ៩ ខែឧសភានៅទីលានក្រហមថា៖ឥឡូវនេះពួកគេបារម្ភថាក្បួនដង្ហែរបស់ពួកគេមានគ្រោះថ្នាក់ ហើយត្រឹមត្រូវដូច្នេះហើយ។ អ្វីដែលពួកគេគួរព្រួយបារម្ភគឺសង្គ្រាមនេះនៅតែបន្ត។ លោកស្រី Zakharova បានប្រតិកម្មនៅលើ ប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃពុធ ដោយសួរថា តើបទឈប់បាញ់ ប្រភេទណា ដែលក្រុងកៀវ … Continue reading លោក Zelensky បង្ហើបអំពីផែនការ វាយប្រហារភេវរកម្មចំថ្ងៃ ទិវាជ័យជំនះ របស់រុស្សីនៅខែក្រោយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed