អ៊ីរ៉ង់ ចេញមុខធ្វើជាអ្នក សម្រុះសម្រួល ភាពតានតឹង រវាងប៉ាគីស្ថាន និងប្រទេសឥណ្ឌា
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ ដើម្បីព្យាយាម និងសម្រុះសម្រួលក្នុងការកើនឡើង ភាពតានតឹងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដេលី បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីខែមុនមកលើអ្នកទេសចរ នៅតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Abbas Araghchi គឺជាលើកទីមួយរបស់ឥស្សរជនបរទេស ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ ទៅលើអ្នកទេសចរនៅក្នុងតំបន់ជម្លោះ Kashmir។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុងតេហេរ៉ង់បានផ្តល់ជូន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។ លោក Araghchi ត្រូវបានស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន បន្ទាប់ពីចុះនៅអាកាសយានដ្ឋានក្បែរទីក្រុង Islamabad ។ ក្រសួងបាននិយាយថា លោកនឹងជួបសមភាគីប៉ាគីស្ថានលោក Ishaq Dar ក៏ដូចជាប្រធានាធិបតី Asif Ali Zardari និងនាយករដ្ឋមន្ត្រី Shehbaz Sharif ។ យ៉ាងណាក៏ដោយ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ាគីស្ថានមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីរដ្ឋមន្ត្រីខុទ្ទកាល័យលោក Attaullah … Continue reading អ៊ីរ៉ង់ ចេញមុខធ្វើជាអ្នក សម្រុះសម្រួល ភាពតានតឹង រវាងប៉ាគីស្ថាន និងប្រទេសឥណ្ឌា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed