ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស២នាក់ ជុំវិញការចោទប្រកាន់ថា រៀបគម្រោងបំផ្ទុះ នៅឯការប្រគុំតន្ត្រី របស់តារាចម្រៀងស្រី Lady Gaga ក្នុងទីក្រុង Rio de Janeiro

បរទេស៖ ប៉ូលិសក្នុងប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងរៀបចំគម្រោងបំផ្ទុះគ្រាប់ បែកនៅឯការប្រគុំតន្ត្រីរបស់តារាចម្រៀង ស្រី គឺ Lady Gaga ដោយឥតគិតថ្លៃ ក្នុងទីក្រុង Rio de Janeiro ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រឹត្តិការណ៍ Rio កាលពីថ្ងៃសៅរ៍ គឺជាកម្មវិធីដ៏ធំបំផុត នៃអាជីពរបស់តារាប៉ុប ដែលបានទាក់ទាញអ្នកគាំទ្រ ប្រមាណ ២,៥ លាននាក់ទៅកាន់ឆ្នេរ Copacabana ហើយមានក្រុមអ្នកគាំទ្រ នាំគ្នាស្រែក និងរាំតាម ។ លោក Felipe Cury ប៉ូលីសទីក្រុង Rio បាននិយាយថា អាជ្ញាធរជឿថា ជនសង្ស័យបានស្វែងរកគោលដៅសហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា ឬ LGBTQ របស់ប្រទេសប្រេស៊ីល។ លោក Cury បានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃអាទិត្យថា “ពួកគេនិយាយយ៉ាងច្បាស់ថា ពួកគេកំពុងរៀបចំផែនការ វាយប្រហារនៅឯការប្រគុំតន្ត្រី … Continue reading ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស២នាក់ ជុំវិញការចោទប្រកាន់ថា រៀបគម្រោងបំផ្ទុះ នៅឯការប្រគុំតន្ត្រី របស់តារាចម្រៀងស្រី Lady Gaga ក្នុងទីក្រុង Rio de Janeiro