អតីតមន្ត្រីជាន់ខ្ពស់ CIA អះអាងថា អាមេរិកផ្តល់​អាវុធឱ្យអ៊ុយក្រែន ដើម្បីគ្រាន់តែ “បង្ហូរឈាម” ជាជាង “ឈ្នះ”

បរទេស៖ អតីតមន្ត្រី CIA ជាន់ខ្ពស់មួយរូបបានអះអាងថា សហរដ្ឋអាមេរិកបានដាក់កម្រិតជំនួយយោធា ដោយចេតនាដល់ទីក្រុងគៀវ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ “បង្ហូរឈាម” ជាជាង “ឈ្នះ” ដោយពណ៌នាអំពីយុទ្ធសាស្ត្រ ដែលបន្តដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងដំណាក់កាលដំបូងនៃជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀត នូវប្រព័ន្ធសព្វាវុធទំនើបៗរបស់អាមេរិក ដែលដំបូងឡើយត្រូវបានរារាំង ឬពន្យារពេលដោយទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ralph Goff ដែលជាអតីតប្រធានប្រតិបត្តិការរបស់ CIA នៅអឺរ៉ុប និងអឺរ៉ាស៊ី បាននិយាយថា លោក Biden មានការស្ទាក់ស្ទើរក្នុងការបញ្ជូនឧបករណ៍ចាំបាច់ ដោយសារតែមានការភ័យខ្លាចថា រុស្ស៊ីនឹងប្រើអាវុធ “នុយក្លេអ៊ែរ”។ លោក​បាន​អះអាង​ថា ការ​សម្រេច​ចិត្ត​ស្ទាក់ស្ទើរ ក្នុងការផ្តល់អាវុធ​សំខាន់ៗ​បាន​ប្រែ​ក្លាយ​ជម្លោះ​ទៅ​ជា​សង្គ្រាម​អូសបន្លាយ និង​បំផ្លិចបំផ្លាញ។ អតីតមន្ត្រី CIA ដែលជាអ្នកគាំទ្រសំលេងរបស់ទីក្រុងគៀវ បានបង្ហាញការសោកស្ដាយថា រដ្ឋាភិបាលលោកខាងលិចបាន “ធ្វើឱ្យខ្លួនឯងវង្វេង ដោយសារតែការស្រមោស្រមៃរបស់លោក វ្ល៉ាឌីមៀ … Continue reading អតីតមន្ត្រីជាន់ខ្ពស់ CIA អះអាងថា អាមេរិកផ្តល់​អាវុធឱ្យអ៊ុយក្រែន ដើម្បីគ្រាន់តែ “បង្ហូរឈាម” ជាជាង “ឈ្នះ”