លោក Trump ប្រកាសបញ្ឈប់ប្រតិបត្តិការ វាយប្រហារលើក្រុម Houthi នៅ​យេមែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការវាយប្រហារ តាមផ្លូវអាកាសភ្លាមៗ ទៅលើប្រទេសយេម៉ែន។ សេចក្តីថ្លែងការណ៍របស់លោក ដែល​បាន​ធ្វើ​ការ​ប្រកាស ​ពេល​កំពុង​មានវត្តមាន​ នៅ​សេតវិមាន​ជាមួយ​នាយក​រដ្ឋមន្ត្រី​កាណាដា Mark Carney។ការបញ្ជានេះក៏ត្រូវបាន គេមើលឃើញដែរថា កើតឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ នៃការវាយប្រហារដែលដឹកនាំ ដោយសហរដ្ឋអាមេរិក លើប្រទេសយេមែន សំដៅទៅលើក្រុមសកម្មប្រយុទ្ធ Houthi ។ ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា ក្រុម Houthi បានបញ្ជាក់ប្រាប់​ទីក្រុង​វ៉ាស៊ីនតោន រួចហើយ​ថា​ខ្លួន​មិន​ចង់​ប្រយុទ្ធ​ទៀត​ទេ។ លោក Trump បាននិយាយថា ៖យើងនឹងគោរពវា ហើយយើងនឹងបញ្ឈប់ការទម្លាក់គ្រាប់បែកទាំងនោះ។ យោងតាមលោក Trump គេដឹងថាគោលដៅសំខាន់ នៃយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងពួក Houthi ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចូលរួមគឺដើម្បីបញ្ឈប់ក្រុម Houthiដែលតែងតែធ្វើការវាយប្រហារនិង បំផ្ទុះនាវាដឹកទំនិញសំខាន់ៗ តាមច្រកសមុទ្រ ។ គួរឲ្យដឹងដែរថាការប្រកាសរបស់លោក Trump បានកើតឡើងបន្ទាប់ ពីមានការវាយឆ្មក់ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើគោលដៅដែលគ្រប់គ្រងដោយពួក … Continue reading លោក Trump ប្រកាសបញ្ឈប់ប្រតិបត្តិការ វាយប្រហារលើក្រុម Houthi នៅ​យេមែន