ឥណ្ឌា ប្រើប្រព័ន្ធអាវុធទំនើប វាយប្រហារប៉ាគីស្ថាន៖ មីស៊ីល Scalp, គ្រាប់បែក Hammer , យន្តហោះចម្បាំង Rafale និងយន្តហោះគ្មានមនុស្សបើក

បរទេស៖ ជាលើកដំបូងចាប់តាំងពីសង្រ្គាមឆ្នាំ 1971 ឥណ្ឌាបានដាក់ពង្រាយសេវាកម្មការពារទាំងបី គឺរួមមាន កងទ័ព កងទ័ពជើងទឹក និងកងទ័ពអាកាស – នៅក្នុងការវាយប្រហារដ៏ជាក់លាក់មួយដែលបានសម្របសម្រួល។ យោងតាមសារព័ត៌មាន THE TIME OF INDIA ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំរំភេរវករចំនួនប្រាំបួននៅក្នុងទឹកដីប៉ាគីស្ថានត្រូវបានវាយប្រហារដោយប្រើប្រព័ន្ធអាវុធទំនើប។ កងទ័ពអាកាស (IAF) ឥណ្ឌា បានចាប់ផ្តើមការវាយប្រហារតាមអាកាស ជាមួយនឹងយន្តហោះចម្បាំង Rafale ប្រដាប់ដោយមីស៊ីល SCALP និងគ្រាប់បែក HAMMER ដែលគាំទ្រដោយទ្រព្យសម្បត្តិរបស់កងទ័ពជើងទឹក។ យន្តហោះគ្មានមនុស្សបើក Kamikaze ឬគ្រាប់រំសេវក៏ត្រូវបានគេប្រើដែរ។ ការវាយប្រហារត្រូវបានអនុវត្តចេញពីក្នុងដែនអាកាសឥណ្ឌា។ THE TIME OF INDIA បានផ្សាយថា គ្មានយន្តហោះឥណ្ឌាណាត្រូវបានបាត់បង់ទេ ហើយកងទ័ពបានបញ្ជាក់ថា គ្មានកន្លែងយោធាប៉ាគីស្ថានត្រូវបានតម្រង់គោលដៅនោះដែរ គឺ មានតែហេដ្ឋារចនាសម្ព័ន្ធភេរវកម្មប៉ុណ្ណោះដែលត្រូវបានវាយប្រហារ៕ ប្រែសម្រួលៈ ណៃ តុលា