ជំនួបពិភាក្សា ដោយផ្ទាល់រវាងលោក Putin និងលោក Xi ធ្វើឡើងអស់រយៈពេល ដល់ទៅ៧ម៉ោង

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងចិនបានឈានទៅដល់ការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាង៣០បន្ទាប់ពីកិច្ចពិភាក្សា ដោយផ្ទាល់រវាងប្រធានាធិបតី Vladimir Putin និង Xi Jinping នៅទីក្រុងមូស្គូដែលគេជឿជាក់បានធ្វើឡើង អស់រយៈពេលជាង៧ម៉ោង ។ ឯកសារដែលបានចុះហត្ថលេខា មានចាប់ពីសេចក្តីថ្លែងការណ៍ រួមស្តីពីការពង្រឹងភាពជា ដៃគូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងប្រជាជាតិទាំងពីរ ក៏ដូចជាសេចក្តីប្រកាសគាំទ្រ ដល់ស្ថិរភាពពិភពលោក និងច្បាប់អន្តរជាតិ រហូតដល់កិច្ចព្រមព្រៀង គ្របដណ្តប់បទប្បញ្ញត្តិ នាំចេញកសិផល និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងលំហអាកាសផងដែរ។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានកំណត់គោលដៅ ប្រកបដោយមហិច្ឆតា បន្ទាប់ពីកិច្ចពិភាក្សានេះ ។ យោងទៅតាមអ្វីដែលលោក Putin បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយមេដឹកនាំចិន។ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ក៏ដូចជាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច បង្កើនចំណែកនៃគម្រោងបច្ចេកវិទ្យាខ្ពស់រួមគ្នា និងអភិវឌ្ឍវិធីសាស្រ្តពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិត។ លោក Putin បាននិយាយថាប្រទេសចិន គឺជាដៃគូធំបំផុតរបស់រុស្ស៊ីដោយបន្ថែមថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានឈានដល់កំណត់ត្រាមួយ … Continue reading ជំនួបពិភាក្សា ដោយផ្ទាល់រវាងលោក Putin និងលោក Xi ធ្វើឡើងអស់រយៈពេល ដល់ទៅ៧ម៉ោង