ចក្រភពអង់គ្លេស ត្រៀមតែងតាំង ប្រធានទីភ្នាក់ងារ ចារកម្មប្រទេស ជាលើកដំបូងជាស្ត្រី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន Sunday Times បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ចក្រភពអង់គ្លេស ហៅកាត់ថាMI6 នឹងត្រូវ បានដឹកនាំដោយស្ត្រី ជាលើកដំបូងចាប់តាំង ពីការបង្កើតនៅឆ្នាំ ១៩០៩។ ប្រធាន MI6 បច្ចុប្បន្នគឺលោក Richard Moore នឹងលាលែងពីដំណែង នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះហើយ បើមិនមានអ្វី ប្រែប្រួលទេនោះ។កាសែតអង់គ្លេស បាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ការសម្ភាសន៍សម្រាប់តំណែង នេះត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ហើយបេក្ខជន ដែលត្រូវបានជ្រើស រើសទាំងបីនាក់គឺសុទ្ធតែជាស្ត្រីទាំងអស់។ យោងតាមការចុះផ្សាយនេះ ឯកអគ្គរដ្ឋទូត ចក្រភពអង់គ្លេសប្រចាំ អង្គការសហប្រជាជាតិ និងជាអតីតបេសកជន ប្រចាំប្រទេសចិន លោកស្រី Barbara Woodward ស្ថិតក្នុងចំណោមអ្នកប្រកួតប្រជែងនេះដែរ។ ដោយឡែកអត្តសញ្ញាណរបស់អ្នកទាំងពីរផ្សេងទៀតកំពុងត្រូវបានរក្សាទុកជាការសម្ងាត់ ខណៈពេលបច្ចុប្បន្នពួកគេបម្រើការជាមន្ត្រី MI6ស្រាប់ទៅហើយ។ យ៉ាងណាក្តីគេសង្កេតឃើញថា លោកស្រី Woodward គឺមានការខ្វះខាតសាវតារ ខាងបទពិសោធលើជំនាញ នេះច្រើនជាងគេ ។គាត់ធ្លាប់បានត្រឹមបង្រៀន ភាសាអង់គ្លេសនៅក្នុងប្រទេសចិន មុនពេលចូលបម្រើការងារនៅការិយាល័យបរទេសក្នុងឆ្នាំ ១៩៩៤។ … Continue reading ចក្រភពអង់គ្លេស ត្រៀមតែងតាំង ប្រធានទីភ្នាក់ងារ ចារកម្មប្រទេស ជាលើកដំបូងជាស្ត្រី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed