អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ពន្ធគយ នាំឲ្យប៉ះពាល់ដល់អាមេរិក ជាងប្រទេសដទៃ
កូឡាំឡាំពួរ៖ ពន្ធឯកតោភាគីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ប្រជាជនអាមេរិកច្រើនជាងបណ្តាប្រទេសដែលកំណត់ដោយពួកគេ នេះបើយោងតាមអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ដែលព្រមានថា តម្លៃនៃការរស់នៅរបស់សហរដ្ឋអាមេរិក នឹងកើនឡើង។ លោក Mahathir បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូថា “ផលិតផលអាមេរិកមិនអាចប្រកួតប្រជែងជាមួយពិភពលោកផ្សេងទៀត ដែលផលិតផលិតផលថោកជាង ដូច្នេះសេដ្ឋកិច្ចអាមេរិកនឹងរងទុក្ខ។ ខ្ញុំជឿថាក្នុងរយៈពេលដ៏ខ្លីមួយ លោក ត្រាំ នឹងត្រូវផ្លាស់ប្តូរការសម្រេចចិត្តរបស់លោក” ។ បុរសវ័យ ៩៩ឆ្នាំរូបនេះ ដែលបានបម្រើការជាមេដឹកនាំម៉ាឡេស៊ី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បានឲ្យដឹងថា ពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ មានន័យថា ទំនិញដូចជា Apple Inc. iPhones ដែលផលិតនៅប្រទេសចិន និងឥណ្ឌា នឹងកាន់តែមានតម្លៃកាន់តែច្រើន។ លោកបានលើកឡើងថា “ប្រសិនបើអាមេរិក អនុវត្តពន្ធខ្ពស់លើការនាំចូល iPhone ទៅកាន់អាមេរិក នោះ iPhone នឹងមានតម្លៃថ្លៃជាងនៅអាមេរិកជាងពេលបច្ចុប្បន្ន ដោយសារតែពន្ធគយ ដូច្នេះជនជាតិអាមេរិកនឹងទទួលរងនូវការចំណាយខ្ពស់”៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed