បរទេស៖ ថ្វីបើតែកំពុងជាប់ឃុំខ្លួន លោកដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក៏ដោយ ក៏អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ហាក់ដូចជាត្រូវបានបោះឆ្នោត ជ្រើសរើសជាអភិបាលក្រុង នៅក្នុងទីក្រុងកំណើតរបស់លោក ដោយភ្លូកទឹកភ្លូកដី, នេះបើយោងតាមលទ្ធផលបឋម កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងហោចណាស់បេក្ខជនចំនួន ៥រូប ដែលគាំទ្រ ដោយគ្រួសារ របស់គាត់ក៏ស្ថិតក្នុងចំណោមអ្នកដែលនាំមុខក្នុងការប្រជែងដណ្តើមតំណែងព្រឹទ្ធសភាចំនួន ១២ នៅក្នុងការបង្ហាញខ្លាំង ជាងការរំពឹងទុកនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃចន្ទ។ ការស្ទាបស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថា មានតែពីរនាក់ប៉ុណ្ណោះ ដែលនឹងទទួលបានជ័យជំនះ។ លទ្ធផលនេះបានមកជាការជំរុញ សម្រាប់កូនស្រីរបស់លោកDuterte គឺលោកស្រីអនុប្រធានាធិបតី Sara Duterte នៅមុនការកាត់ក្តីចោទប្រកាន់ នៅព្រឹទ្ធសភាក្នុងខែកក្កដា ជុំវិញការចោទប្រកាន់មួយចំនួន រួមទាំងការចោទប្រកាន់ថា លោកស្រីបានប្រើប្រាស់មូលនិធិសាធារណៈខុស និងផែនការធ្វើឃាតប្រធានាធិបតី Ferdinand Marcos Jr. ភរិយា និងប្រធានសភា។ Sara Duterte ត្រូវបានគេចាត់ទុកថាជាគូប្រជែងខ្លាំង សម្រាប់ការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៨។ ប៉ុន្តែប្រសិនបើព្រឹទ្ធសភាកាត់ទោស នោះលោកស្រីនឹងបាត់បង់ការងារ និងត្រូវដកហូតសិទ្ធិពី … Continue reading អតីតប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte ឈ្នះការបោះឆ្នោតជាអភិបាលក្រុង យ៉ាងភ្លូកទឹកភ្លូកដី ទោះកំពុងជាប់ឃុំដោយតុលាការ ICC
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed