លោក Trump លើកឡើងអំពីការគម្រាមកំហែង ទៅលើប្រទេសអ៊ីរ៉ង់ជំវិញ បញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានគំរាមកាត់បន្ថយការ នាំចេញប្រេងរបស់អ៊ីរ៉ង់ ឲ្យទៅដល់ត្រឹមសូន្យ ប្រសិនបើកិច្ចចរចា ដែលកំពុងបន្តក្នុងប្រទេស អូម៉ង់ត្រូវបរាជ័យ។ កិច្ចព្រមព្រៀង ដែលមានបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ហើយកាលពី ក្នុងឆ្នាំ២០១៨ លោក Trump បានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀង ដែលបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងតេហរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួន។ លោក Trump បាននិយាយនៅឯវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិកនៅទីក្រុង Riyadh កាលពីថ្ងៃអង្គារថា ៖ប្រសិនបើការដឹកនាំរបស់អ៊ីរ៉ង់បដិសេធការចរចាទាំងនោះ យើងនឹងគ្មានជម្រើសអ្វីក្រៅពីការដាក់សម្ពាធអតិបរមា ជំរុញការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យបានទៅដល់សូន្យនោះទេ ។ ប្រធានាធិបតី​អាមេរិក​ក៏បាន​រំឭក​ទស្សនិកជន​អំពី​ទណ្ឌកម្ម​ដ៏​អាក្រក់​ដែល​លោក​បាន​ដាក់​ក្នុង​ឆ្នាំ ២០១៨ ដែល​លោក​បាន​អះអាង​ថា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច ​របស់​ប្រទេស​អ៊ីរ៉ង់​ ធ្លាក់​ដល់​គែម​នៃ​ការ​ដួលរលំ។ លោក​បាន​អះអាង​ថា​៖ ​ពួកគេ​ជា​ប្រទេស​ក្ស័យធន​ស្ទើរតែ​ដោយសារ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​។ នៅឆ្នាំ២០២៣ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការ សហប្រជាជាតិ បានរាយការណ៍ថា ការដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន បានរារាំងប្រជាជនអ៊ីរ៉ង់ ពីការទទួលបានការថែទាំ សុខភាពដ៏សំខាន់ៗ។ របាយការណ៍នេះបានកត់ សម្គាល់ថាអ្នកផលិត អ្នកដឹកជញ្ជូន អ្នកធានា ឬធនាគារមានការស្ទាក់ … Continue reading លោក Trump លើកឡើងអំពីការគម្រាមកំហែង ទៅលើប្រទេសអ៊ីរ៉ង់ជំវិញ បញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ