នាយករដ្ឋមន្ត្រីឥណ្ឌា លើកសរសើរអំពីមីស៊ីលម៉ូដេល S-400 ដែលផលិតនៅក្នុងប្រទេសរុស្ស៊ី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសរសើរពីភាពប៉ិនប្រសប់នៃ វិស័យការពារដែនអាកាសរបស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារ ជាពិសេសបានកត់សម្គាល់ ពីដំណើរការនៃប្រព័ន្ធមីស៊ីលចល័ត S-400 ដែលផលិតដោយរុស្ស៊ីតែម្តង។ នៅក្នុងអន្តរកម្មជាមួយទាហាន នៅឯមូលដ្ឋានទ័ពអាកាស Adampur នៅភាគពាយ័ព្យប្រទេសឥណ្ឌា លោក Modi បាននិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការយោធា នាពេលថ្មីៗនេះរបស់ឥណ្ឌាប្រឆាំងនឹងប៉ាគីស្ថាន ដែលមានឈ្មោះបេសកកម្មថា Operation Sindoor ជាការការរួមបញ្ចូលគ្នានៃ កម្លាំងមនុស្សដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និងបច្ចេកវិទ្យាត្រឹមត្រូវបានជួយកងកម្លាំង ប្រដាប់អាវុធដំណើរការបានល្អ។ លោក Modi បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ទាហានថា ៖ប្រព័ន្ធអាវុធដូចជា S-400 បានផ្តល់កម្លាំងដែលមិនធ្លាប់មាន ពីមុនមកដល់ប្រទេស។ លោក Modi បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់ទាហាន ខណៈឈរនៅមុខប្រព័ន្ធការពារ ដែនអាកាសដែលផលិតដោយរុស្ស៊ីទៀតថា វាគឺជាខែលការពារសន្តិសុខដ៏រឹងមាំ និងក៏បានក្លាយជាអត្តសញ្ញាណរបស់ប្រទេសឥណ្ឌាផងដែរ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃទី៧ ខែឧសភា ទីក្រុងញូវដែលីបានបើកដំណើរការប្រតិបត្តិការ Sindoor ដែលជាការវាយប្រហារដោយ មីស៊ីលជាបន្តបន្ទាប់ប្រឆាំងនឹងទីតាំង ដែលសង្ស័យថាជាសកម្មប្រយុទ្ធ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយទីក្រុងរដ្ឋាភិបាលទីក្រុង … Continue reading នាយករដ្ឋមន្ត្រីឥណ្ឌា លើកសរសើរអំពីមីស៊ីលម៉ូដេល S-400 ដែលផលិតនៅក្នុងប្រទេសរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed