ក្រុមហ៊ុន Nissan នឹងបិទរោងចក្រមួយចំនួន និងកាត់បន្ថយការងារ ២០,០០០កន្លែង បន្ទាប់ពីខាតបង់ប្រាក់ ចំណូលសរុបក្នុងឆ្នាំ២០២៤

តូក្យូ ៖ ក្រុមហ៊ុន Nissan Motor Co. បានឲ្យដឹងថា ខ្លួននឹងបិទរោងចក្រផលិតរថយន្តចំនួន៧ និងកាត់បន្ថយការងារចំនួន ២០០០០ នៅទូទាំងពិភពលោក ដែលច្រើនជាងទ្វេដងនៃចំនួនដែលបានគ្រោងទុកដំបូង ដើម្បីបង្កើនល្បឿននៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីការខាតបង់ប្រាក់ ចំណេញសរុបចំនួន ៦៧០.៩០ ពាន់លានយ៉េន (៤.៥ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ប្រទេសជប៉ុន តាមបរិមាណ ដែលកំពុងប្រឈមនឹងការលក់មិនល្អ នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន ឥឡូវនេះនឹងឃើញកម្លាំងការងារសរុបរបស់ខ្លួនត្រូវបានកាត់បន្ថយប្រហែល ១៥ ភាគរយ។  ដើម្បីដោះស្រាយបញ្ហាលើសចំណុះ រោងចក្រយានយន្តរបស់ខ្លួននឹងត្រូវកាត់បន្ថយពី ១៧ ទៅ ១០កន្លែង រួមទាំងមួយចំនួននៅក្នុងប្រទេសជប៉ុន ត្រឹមឆ្នាំសារពើពន្ធ ២០២៧។ ក្រុមហ៊ុន Nissan គ្រោងនឹងកាត់បន្ថយសមត្ថភាពផលិតសកល ដោយមិនរាប់បញ្ចូលប្រទេសចិនពី ៣០ភាគរយមកត្រឹម ២.៥លានគ្រឿង នៅឆ្នាំគោលដៅនោះ ដោយរំពឹងថានឹងមានវិធានការសន្សំសំចៃ ដើម្បីជួយឱ្យវាត្រឡប់ទៅរកប្រាក់ចំណេញវិញនៅឆ្នាំសារពើពន្ធ ២០២៦។ ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃគោលនយោបាយពន្ធដាររបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រួមទាំងការដាក់ពន្ធ ២៥ភាគរយលើរថយន្តចាប់ពីខែមេសា វាបានគ្របដណ្ដប់លើ ទស្សនវិស័យរបស់ក្រុមហ៊ុន … Continue reading ក្រុមហ៊ុន Nissan នឹងបិទរោងចក្រមួយចំនួន និងកាត់បន្ថយការងារ ២០,០០០កន្លែង បន្ទាប់ពីខាតបង់ប្រាក់ ចំណូលសរុបក្នុងឆ្នាំ២០២៤