សហរដ្ឋអាមេរិក ប្រកាសកិច្ចព្រមព្រៀង ដែលមានតម្លៃជាង ២៤៣ពាន់លានដុល្លារ ជាមួយកាតា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចព្រមព្រៀង ដែលមានតម្លៃសរុបជាង ២៤៣,៥ពាន់លានដុល្លារ ជាមួយប្រទេសកាតា ដោយបានហៅកិច្ចព្រមព្រៀង ជាបន្តបន្ទាប់ ជាមួយប្រទេសឈូងសមុទ្រពែក្ស នឹងបង្កើតការផ្លាស់ប្តូរ សេដ្ឋកិច្ច ដែលមានតម្លៃយ៉ាងហោចណាស់ ១,២ទ្រីលានដុល្លារ។ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា Boeing និង GE Aerospace ទទួលបានកិច្ចព្រមព្រៀងតម្លៃ ៩៦ពាន់លានដុល្លារដើម្បីលក់ Qatar Airways រហូតដល់ ២១០គ្រឿង Boeing 787 Dreamliner និង 777X ដែលដំណើរការដោយម៉ាស៊ីន GE Aerospace ។ សេតវិមានបានកត់សម្គាល់ថាវាជា “ការបញ្ជាទិញដ៏ធំបំផុត ដែលមិនធ្លាប់មានរបស់ក្រុមហ៊ុន Boeing និងការបញ្ជាទិញយន្ដហោះ 787 ធំបំផុតមិនធ្លាប់មាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហ៊ុនការពារជាតិ ដែលផ្តោតលើបច្ចេកវិទ្យាពហុជាតិ សាសន៍របស់អាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យាឆ្លាតវៃ និងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Parson បានឈ្នះគម្រោង ចំនួន ៣០ ដែលមានតម្លៃរហូតដល់ ៩៧ពាន់លានដុល្លារ ក្នុងប្រទេសកាតា … Continue reading សហរដ្ឋអាមេរិក ប្រកាសកិច្ចព្រមព្រៀង ដែលមានតម្លៃជាង ២៤៣ពាន់លានដុល្លារ ជាមួយកាតា