លោក Putin តែងតាំងមេបញ្ជាការកំពូលម្នាក់ទៅជាមន្ត្រីកំពូល នៃក្រុមប្រឹក្សាសន្តិសុខជាតិ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានតែងតាំងឧត្តមសេនីយ Oleg Salyukov ជាអនុលេខាក្រុមប្រឹក្សាសន្តិសុខជាតិនៅក្រោយពេលដែលលោក Salyukov ត្រូវបានលាលែងពីតួនាទីជាអគ្គមេបញ្ជាការ នៃកងកម្លាំងជើងគោករុស្ស៊ី។ លោកSalyukov បានបញ្ជាកងកំលាំងជើងគោករុស្ស៊ី ដែលជាសាខាធំបំផុតនៃយោធារបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១៤ហើយ មុននោះគាត់ធ្លាប់បានបម្រើការជាអនុប្រធានអគ្គសេនាធិការ និងបានដឹកនាំកម្លាំងយោធាចុងបូព៌ារបស់ប្រទេសរុស្ស៊ីផងដែរ។ នៅឆ្នាំ២០២៣3គាត់បានក្លាយជាមេបញ្ជាការរងនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍កងទ័ព Valery Gerasimov ដែលជាប្រធានអគ្គសេនាធិការ។ លោក Salyukov ក៏ធ្លាប់បានធ្វើការត្រួតពលនៃកងទ័ពរុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីកងកម្លាំងយោធារួមមួយត្រូវបានបង្កើតឡើងនៅទីនោះក្នុងខែតុលា ឆ្នាំ២០២២។ លើសពីនេះ លោក៏បានបំពេញការងារក្នុងការត្រួតពិនិត្យក្បួនដង្ហែយោធាថ្ងៃជ័យជំនះលើទីលានក្រហមរយៈពេល១១ឆ្នាំជាប់ៗគ្នាមកហើយ។ ទោះបីជាយ៉ាងណាក្តីលោក Putin មិនបានពន្យល់ជាសាធារណៈអំពីការសម្រេចចិត្តរបស់គាត់ក្នុងការតែងតាំងលោក Salyukov ទៅក្រុមប្រឹក្សាសន្តិសុខ ឬតួនាទីរបស់គាត់ពីមុននោះទេ។ នៅក្នុងតួនាទីថ្មីរបស់គាត់ លោក Salyukov នឹងបម្រើនៅក្រោមអតីតរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សា៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed