យោធាអ៊ុយក្រែន បាត់បង់យន្តហោះចម្បាំង F-16 ទី៣ ក្នុងពេលវាយប្រហាររបស់រុស្ស៊ី

បរទេស៖ យោធាអ៊ុយក្រែនបានបញ្ជាក់ពីការបាត់បង់យន្តហោះចម្បាំង F-16 ដែលរចនាដោយ សហរដ្ឋអាមេរិកមួយគ្រឿងទៀត ខណៈយន្តហោះកំពុងវាយប្រហារ ការវាយប្រហាររបស់រុស្ស៊ី។ នេះជាឧបទ្ទវហេតុលើកទីបី ហើយចាប់តាំងពីក្រុងកៀវ ចាប់ផ្តើមទទួលយន្តហោះចម្បាំង ទំនើបពីលោកខាងលិច ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមកងទ័ពអាកាសអ៊ុយក្រែន គឺថា រាល់ទំនាក់ទំនងជាមួយយន្តហោះនេះ ត្រូវបានបាត់បង់នៅម៉ោងប្រហែល 3 និង 30 នាទីព្រឹកថ្ងៃសុក្រ ខណៈដែលយន្តហោះកំពុងបំពេញ បេសកកម្មប្រយុទ្ធការពារ។ មិនមានទិន្នន័យត្រូវបាន ផ្តល់ឱ្យទាក់ទងនឹងទីតាំងនៃការធ្លាក់។ ក្រុមមន្ត្រីបាននិយាយថា អ្នកបើកយន្តហោះ ដែលមិនបញ្ចេញឈ្មោះ “បានបំផ្លាញគោលដៅពីលើអាកាសចំនួនបី និងកំពុងចូលរួមទីបួន ដោយប្រើកាណុងរបស់យន្តហោះ នៅពេលដែលមាន គ្រោះអាសន្ននៅលើយន្តហោះ”។ អ្នកបើកយន្តហោះបានបញ្ជាយន្តហោះឱ្យឆ្ងាយពីតំបន់ ដែលមានប្រជាជន ហើយបានចុចកៅអីសុវត្ថុភាពហោះចាកចេញ។ ក្រោយមកគាត់ត្រូវបានក្រុម សង្គ្រោះយកមកវិញក្នុងស្ថានភាពនឹងនរ កម្លាំងអាកាសបានបន្ថែមថា គណៈកម្មការមួយត្រូវបានចាត់តាំង ដើម្បីស៊ើបអង្កេតស្ថានការណ៍នៃឧបទ្ទវហេតុនេះ ។ ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ។ ការបញ្ជូនយន្តហោះចម្បាំង F-16 ពីសមាជិកណាតូអឺរ៉ុបទៅអ៊ុយក្រែន ត្រូវបានយល់ព្រមដោយអតីតប្រធានាធិបតីអាមេរិកលោក Joe … Continue reading យោធាអ៊ុយក្រែន បាត់បង់យន្តហោះចម្បាំង F-16 ទី៣ ក្នុងពេលវាយប្រហាររបស់រុស្ស៊ី