លោក Trump ប្រកាសអះអាង អំពីការសន្ទនាគ្នា ដោយផ្ទាល់ជាមួយលោក Putin តាមទូរស័ព្ទ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងមានការសន្ទនា តាមទូរស័ព្ទនៅថ្ងៃចន្ទ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតី នៃប្រទេសរុស្សី ។ មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសៅរ៍ដែរថា ជំនួបនេះនឹងផ្តោតលើ ការបញ្ឈប់ការបង្ហូរឈាម រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ព្រមទាំងបញ្ហាពាណិជ្ជកម្ម។ លោកបានបន្តថាបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោកPutin លោក Trump ក៏មានគម្រោងនិយាយជាមួយលោក Vladimir Zelensky របស់អ៊ុយក្រែន និង សមាជិកផ្សេងៗ នៃអង្គការណាតូផងដែរ ។ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្តែងក្តីសង្ឃឹមថា ថ្ងៃចន្ទនឹងក្លាយជា ថ្ងៃដែលពោរពេញទៅដោយផលិតភាព ហើយ បទឈប់បាញ់មួយនឹងកើតឡើង។ទោះបីជាយ៉ាងណាក្តីមកទល់ពេលនេះ នៅមិនទាន់មានភាពច្បាស់ទេ ថាតើគាត់រំពឹងថាបទឈប់បាញ់នឹង ត្រូវបានព្រមព្រៀងគ្នា នៅថ្ងៃចន្ទនេះ តែម្តងឬនៅពេលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed