VinSpeed ដែលបង្កើតឡើង ដោយមហាសេដ្ឋី វៀតណាម Pham Nhat Vuong ស្នើសុំគម្រោងរថភ្លើងល្បឿន លឿនតម្លៃ ៦១ពាន់លានដុល្លារ

បរទេស៖ VinSpeed ដែលបង្កើតឡើងដោយមហាសេដ្ឋី វៀតណាមលោក Pham Nhat Vuong បានស្នើយន្តការថ្មី ជាបន្តបន្ទាប់សម្រាប់គម្រោង ផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង តម្លៃ ៦១ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋសភារបស់ ប្រទេសវៀតណាម បានអនុម័តគម្រោងវិនិយោគ កាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងការចំណាយបឋមប្រហែល ៦៧ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ១៤ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់វៀតណាមឆ្នាំ២០២៤ ។ VinSpeed ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីនៅក្រោមក្រុមហ៊ុន Vingroup របស់មហាសេដ្ឋី Pham Nhat Vuong ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុត របស់វៀតណាម ថ្មីៗនេះបានដាក់សំណើសាងសង់ផ្លូវរថភ្លើងក្នុងតម្លៃ ៦១,៣៥ ពាន់លានដុល្លារ ដោយមិន រាប់បញ្ចូលការចំណាយសម្រាប់ការបោសសំអាតទីតាំង។ គម្រោងនេះនឹងចាប់ផ្តើមការ សាងសង់នៅខែធ្នូនេះ ហើយនឹងមានដំណើរការខ្សែរថភ្លើងទាំងមូលនៅខែធ្នូ ឆ្នាំ២០៣០។ គម្រោងផ្លូវរថភ្លើងល្បឿន លឿនខាងជើង -ខាងត្បូង ត្រូវបានអនុម័តជាគម្រោង វិនិយោគសាធារណៈ … Continue reading VinSpeed ដែលបង្កើតឡើង ដោយមហាសេដ្ឋី វៀតណាម Pham Nhat Vuong ស្នើសុំគម្រោងរថភ្លើងល្បឿន លឿនតម្លៃ ៦១ពាន់លានដុល្លារ