អ៊ីស្រាអែល ៖ កិច្ចពិភាក្សាទីក្រុងដូហា ជាមួយក្រុមហាម៉ាស់ រួមមានការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា
យេរ៉ូសាឡឹម៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ក្រុមចរចាអ៊ីស្រាអែល មួយកំពុងចូលរួម ក្នុងកិច្ចពិភាក្សាដោយប្រយោលនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ស្តីពីកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស រួមទាំងការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សាផងដែរ ។ ការិយាល័យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចាកំពុងធ្វើការនៅក្នុងទីក្រុងដូហា ដើម្បីសម្រេចបាននូវរាល់ ឱកាសសម្រាប់កិច្ច ព្រមព្រៀងមួយ រួមទាំងការបញ្ចប់ការប្រយុទ្ធគ្នាផងដែរ ដោយធានាបាននូវការដោះលែងចំណាប់ខ្មាំងចំនួន ៥៨ នាក់ដែលនៅតែឃុំខ្លួន នៅតំបន់ហ្គាហ្សា បណ្តេញពួកសកម្មប្រយុទ្ធហាម៉ាស់ និងដកហូតអាវុធរបស់ពួកគេ នៅតំបន់ហ្គាហ្សាស្ទ្រីប ។ សេចក្តីថ្លែងការណ៍នេះបានកើតឡើងនៅពេលដែលការចរចា ដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបន្តនៅថ្ងៃសៅរ៍នៅទីក្រុងដូហា ដែលប្រភពជិតស្និទ្ធ នឹងក្រុមហាម៉ាស់ បានប្រាប់កាសែតស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គឺផ្អែកលើសំណើ ដែលដាក់ជូនដោយ បេសកជនពិសេស អាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff ដែលក្រុមហាម៉ាស់ បានធ្វើវិសោធនកម្មយ៉ាងសំខាន់។ វាក៏ធ្វើតាមការប្រកាស របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃសុក្រថា ខ្លួនបានបង្កើនប្រតិបត្តិការនៅតំបន់ហ្គាហ្សា ដើម្បីសម្គាល់ការចាប់ផ្តើម ប្រតិបត្តិការយោធាដែលទើបចាប់ផ្តើមថ្មីដែលមានកូដថា “Gideon’s Chariots” ដែលមានគោលបំណងពង្រីកវិសាលភាព … Continue reading អ៊ីស្រាអែល ៖ កិច្ចពិភាក្សាទីក្រុងដូហា ជាមួយក្រុមហាម៉ាស់ រួមមានការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed