ប្រទេសចិន នឹងដំណើរការយន្តហោះគ្មានមនុស្សបើក Mother Ship ដំបូងគេរបស់ពិភពលោក
បរទេស៖ ប្រទេសចិនកំពុងរៀបចំដាក់ឱ្យដំណើរការនូវអ្វីដែលខ្លួននិយាយថា ជាយន្តហោះ “ដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក” ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពបញ្ចេញនូវយន្តហោះដ្រូន kamikaze ដែលដឹកនាំដោយ AI ក្នុងអំឡុងពេលបេសកកម្មនៅរយៈកម្ពស់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ថា យាន Jiu Tian ឬ ‘High Sky’ UAV គ្រោងនឹងបញ្ចប់បេសកកម្មសាកល្បងដំបូងរបស់ខ្លួននៅចុងខែមិថុនា ។ យន្តហោះនេះត្រូវបានគេនិយាយថា មានទម្ងន់ហោះឡើងអតិបរមា ១៦ តោន និងស្លាបប្រវែង ២៥ ម៉ែត្រ។ វាត្រូវបានគេរាយការណ៍ថាអាចហោះហើរបានក្នុងរយៈកំពស់រហូតដល់ ១៥.០០០ ម៉ែត្រ ខ្ពស់ជាងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមទូទៅបំផុត និងហោះបានចម្ងាយប្រហែល ៧.០០០ គីឡូម៉ែត្រ ។ យន្តហោះ Jiu Tian ត្រូវបានគេរាយការណ៍ថា មានសមត្ថភាពផ្ទុកគ្រាប់រំសេវរហូតដល់ ៦ តោន ជាមួយនឹងសមត្ថភាពបញ្ចេញគ្រាប់រហូតដល់ ១០០ គ្រាប់ ឬយន្តហោះគ្មានមនុស្សបើកតូចៗ រួមទាំង UAVs … Continue reading ប្រទេសចិន នឹងដំណើរការយន្តហោះគ្មានមនុស្សបើក Mother Ship ដំបូងគេរបស់ពិភពលោក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed