តុលាការកំពូលថៃ កាត់ទោសតារា Rock «សេក ឡូសូ» ឲ្យជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន កាន់កាប់អាវុធខុសច្បាប់ និងតទល់នឹងការ ចាប់ខ្លួនរបស់ប៉ូលីស

បរទេស៖ តុលាការកំពូលរបស់ប្រទេសថៃ បានកាត់ទោសអ្នកលេងតន្រ្តីបែប Rock គឺលោក សេក ឡូសូ (ឈ្មោះពិត សេកសាន ស៊ុកភីម៉ៃ) ឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា ខ្លាំងជាមួយប៉ូលិសកាលពីឆ្នាំ ២០១៧ ។ យោងតាមវែបសាយ Pataya Mail បានឱ្យដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ករណីនេះកើតចេញ ពីឧប្បត្តិហេតុកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅពេលដែលប៉ូលិសប៉ុនប៉ងចាប់ខ្លួនលោក សេក នៅឯផ្ទះរបស់លោក តាមដីកាចេញដោយតុលាការ ខេត្ត Nakhon Si Thammarat ជុំវិញការចោទប្រកាន់ពាក់ព័ន្ធ ពីបទបាញ់កាំភ្លើង ទៅលើអាកាស។ លោកសេក​បាន​ តទល់​នឹង​ការ​ចាប់​ខ្លួន​នោះ និង​បានគំរាម​ប្រើ​អាវុធ​ ដែល​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​អង្គភាព​យុទ្ធសាស្ត្រ​ប៉ូលិស​វរជន​ដើម្បី​បង្ក្រាប​។ សាលក្រមដំបូង របស់តុលាការឆ្នាំ ២០១៨ បានរកឃើញថា សេក មានពិរុទ្ធភាពលើគ្រប់បទល្មើស ដោយផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១ … Continue reading តុលាការកំពូលថៃ កាត់ទោសតារា Rock «សេក ឡូសូ» ឲ្យជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន កាន់កាប់អាវុធខុសច្បាប់ និងតទល់នឹងការ ចាប់ខ្លួនរបស់ប៉ូលីស