បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសជប៉ុន គឺលោក Taku Eto បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រី Shigeru Ishiba ជុំវិញកំហុសដែលគួរឱ្យខ្មាសអៀននាពេលថ្មីៗនេះទាក់ទងនឹងអង្ករ ដែលជាការអត្ថាធិប្បាយដែលបង្កឱ្យមានកំហឹងជាសាធារណៈចំពោះការកើនឡើងនៃតម្លៃអាហារសំខាន់ជាងគេ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Eto ដែលមានអាយុ ៦៤ ឆ្នាំ នឹងក្លាយជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីដំបូងគេដែលបានលាលែងពីតំណែងចាប់តាំងពីលោក Ishiba បានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន។ ក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុង Saga កាលពីថ្ងៃអាទិត្យ លោក Eto បាននិយាយថា លោកមិនដែលទិញអង្ករទេ ខណៈដែលលោកទទួលបានអាហារសំខាន់ៗជាច្រើនពីអ្នកគាំទ្ររបស់លោក ហើយដែលលោកអាចលក់វាបានថែមទៀត។ ការលើកឡើងបែបនេះ បាននាំឱ្យមានការរិះគន់ពីសមាជិកសភាទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមទាំងសាធារណជនទូទៅផងដែរ។ កាលពីថ្ងៃចន្ទ លោក Ishiba ជានាយករដ្ឋមន្រ្តី បានស្តីបន្ទោសលោក Eto ជុំវិញការលើកឡើងនេះ ខណៈដែលបង្ហាញពីចេតនាចង់រក្សារដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យកាន់តំណែង។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យធម្មនុញ្ញ របស់ប្រទេសជប៉ុន និងគណបក្សប្រឆាំងចំនួនបួនផ្សេងទៀត បានព្រមព្រៀងគ្នាទាមទារឱ្យមានការបណ្តេញចេញ ឬ … Continue reading រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ជប៉ុន លាលែងពីតំណែង ក្រោយលើកឡើងថា លោកមិនដែលទិញអង្ករនោះទេ ក្នុងពេលអង្ករឡើងថ្លៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed