លោក ត្រាំ បង្ហាញគម្រោងខែលការ Golden Dome ដែលមានតម្លៃ ១៧៥ ពាន់លានដុល្លារ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវប្រព័ន្ធខែលការពារមីស៊ីលតម្លៃ ១៧៥ ពាន់លានដុល្លារអាមេរិក ដែលមានឈ្មោះថា “Golden Dome” ដោយតែងតាំងឧត្តមសេនីយអវកាសអាមេរិកលោក Michael Guetlein ឱ្យដឹកនាំនូវអ្វីដែលលោក ត្រាំ បានពិពណ៌នាថា ជាគំនិតផ្តួចផ្តើម “Manhattan Project-scale” ។ ក្នុងអំឡុងពេលនៃការប្រកាសរបស់ការិយាល័យ Oval អមដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth និងលោក Guetlein លោក ត្រាំ បានបង្ហាញថា គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេលបីឆ្នាំ ហើយនឹងការពារទ្វីបអាមេរិកទាំងមូល រួមទាំងប្រទេសកាណាដាពីការគំរាមកំហែងពីលើអាកាសផងដែរ។ លោក ត្រាំ បានថ្លែងថា “វាជាថ្ងៃដ៏អស្ចារ្យសម្រាប់អាមេរិក ដោយអង្គុយក្បែរផ្ទាំងរូបភាពដែលបង្ហាញទ្វីបអាមេរិកលាបមានពណ៌មាសជាមួយនឹងរូបភាពសិល្បៈនៃការស្ទាក់ចាប់មីស៊ីល។ ការរចនានេះសម្រាប់ Golden Dome នឹងរួមបញ្ចូលជាមួយសមត្ថភាពការពារជាតិ ដែលមានស្រាប់របស់យើង ហើយគួរតែដំណើរការពេញលេញមុនពេលចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំ”។ ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីបង្កើតបណ្តាញដ៏ទូលំទូលាយនៃផ្កាយរណប ដែលមានសមត្ថភាពចាប់សញ្ញា តាមដាន និងស្ទាក់ចាប់មីស៊ីលដែលចូលមកវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានលើកឡើងថា ប្រព័ន្ធនេះនឹងមាន … Continue reading លោក ត្រាំ បង្ហាញគម្រោងខែលការ Golden Dome ដែលមានតម្លៃ ១៧៥ ពាន់លានដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed