ត្រឹមរយៈពេល៤៨ម៉ោង រុស្ស៊ី បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក របស់អ៊ុយក្រែនជិត ៥០០គ្រឿង

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ក្រសួងការពារជាតិរុស្ស៊ី បានទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន (UAVs) របស់អ៊ុយក្រែនសរុបចំនួន ៤៨៥ គ្រឿងនៅទូទាំង ប្រទេសក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅ លើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិ រុស្ស៊ីបាននិយាយថា ការវាយឆ្មក់តាមអាកាសដ៏ធំបានចាប់ផ្តើម កាលពីល្ងាចថ្ងៃអង្គារជា មួយផ្តោតលើតំបន់ Belgorod, Kursk និង Bryansk ដែលតំបន់ទាំងអស់នោះមានព្រំប្រទល់ ជាមួយអ៊ុយក្រែន ដែលទទួលរងការ វាយប្រហារយ៉ាងខ្លាំង។ តំបន់ Orel ដែលមានទីតាំងនៅជិតព្រំដែនបានរាយការណ៍ អំពីការបាញ់ទម្លាក់ UAVs របស់អ៊ុយក្រែនចំនួន ១៣៥ គ្រឿង។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនផងដែរ។ ក្រៅពីនោះ ការការពារដែនអាកាស ត្រូវបានគេនិយាយថា បានស្ទាក់ចាប់គ្រាប់បែកនាំផ្លូវដោយ JDAMs (Joint Direct … Continue reading ត្រឹមរយៈពេល៤៨ម៉ោង រុស្ស៊ី បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក របស់អ៊ុយក្រែនជិត ៥០០គ្រឿង