បរទេស៖ គណបក្សភឿថៃ ដែលកំពុងកាន់អំណាច របស់ប្រទេសថៃ បានចូលមកការពារអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ហើយកំពុងស្វែងរកមធ្យោបាយ ដើម្បីតទល់នឹងដីកា របស់តុលាការដែលតម្រូវឱ្យលោកស្រី យីងឡាក់ បង់ប្រាក់ សំណងចំនួន ១០ ពាន់លានបាត ស្មើនឹងប្រហែល ៣០៥ លានដុល្លារ សម្រាប់ការខាតបង់ ក្រោមគម្រោងសន្យា ទិញស្រូវដ៏ចម្រូងចម្រាស ជាងមួយទសវត្សរ៍មុន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យគណបក្សភឿថៃ និងជាសមាជិកសភា គឺលោក Danuporn Punnakanta បានប្រាប់សន្និសីទសារព័ត៌មានថា ខណៈពេលដែលគណបក្សគោរព សេចក្តីសម្រេច របស់តុលាការរដ្ឋបាលកំពូលនោះ ខ្លួននឹងរិះរកគ្រប់មធ្យោបាយ ផ្លូវច្បាប់ដែលនៅសេសសល់ ដើម្បីប្រកួតប្រជែងនឹង សេចក្តីសម្រេចរបស់តុលាការ។ សេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនបានតម្កល់ទឡ្ហីករណ៍ របស់ក្រសួងហិរញ្ញវត្ថុ នៅក្នុងបណ្តឹងឧទ្ធរណ៍ របស់ខ្លួនប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាបមុន។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានកាត់បន្ថយចំនួនទឹកប្រាក់ដែលលោកស្រីយីងឡាក់ នឹងត្រូវបង់សង គឺនៅមកត្រឹម ១០ … Continue reading គណបក្សភឿថៃ ដែលកំពុងកាន់អំណាច របស់ប្រទេសថៃ ចេញមុខការពារលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បន្ទាប់ ពី ត្រូវតុលាការ បញ្ជាឱ្យបង់ប្រាក់ សំណងរហូតដល់ ១០ ពាន់លានបាត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed