លោក ដូណាល់ ត្រាំ ហៅលោក ពូទីនថា ឆ្កួតមែនទែនហើយ បន្ទាប់ពីរុស្ស៊ី ចាប់ផ្តើមបាញ់មីស៊ីល និងវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកទៅលើអ៊ុយក្រែន

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចំនួន ៣៦៧ នៅឯទីក្រុងនានារបស់អ៊ុយក្រែន នៅពេលយប់ រួមទាំងរដ្ឋធានីគៀវ ក្នុងការវាយប្រហារតាមអាកាសដ៏ធំបំផុត នៃសង្គ្រាមមកទល់ពេលនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងជាច្រើននាក់ទៀតរងរបួស ។ មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្លាប់រួមមានកុមារបីនាក់នៅភាគខាងជើង នៃតំបន់ Zhytomyr ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវដល់សហរដ្ឋអាមេរិក ដែលបានប្រកាន់យកនូវបន្ទាត់សាធារណៈដ៏ទន់ភ្លន់លើប្រទេសរុស្ស៊ី និងមេដឹកនាំរបស់រុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច។ លោក Zelenskiy បានសរសេរនៅលើ Telegram ថា “ភាពស្ងៀមស្ងាត់របស់អាមេរិក ភាពស្ងៀមស្ងាត់របស់អ្នកដទៃ ក្នុងពិភពលោក គ្រាន់តែលើកទឹកចិត្តដល់ពូទីន” ។ “រាល់ការវាយប្រហារភេរវកម្មរបស់រុស្ស៊ីបែបនេះ គឺជាហេតុផលគ្រប់គ្រាន់ សម្រាប់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី”ហើយ ។ ក្រោយមកលោក … Continue reading លោក ដូណាល់ ត្រាំ ហៅលោក ពូទីនថា ឆ្កួតមែនទែនហើយ បន្ទាប់ពីរុស្ស៊ី ចាប់ផ្តើមបាញ់មីស៊ីល និងវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកទៅលើអ៊ុយក្រែន