ប្រធានាធិបតីបារាំងលោក Emmanuel Macron បកស្រាយ ជុំវិញឧប្បត្តិហេតុកើតឡើងក្នុងយន្តហោះ ជាមួយភរិយា
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយបន្ធូរបន្ថយស្ថានការណ៍ ទៅលើវីដេអូដែលបានផ្ទុះ ដែលបង្ហាញពីភរិយារបស់លោក គឺលោកស្រី Brigitte រុញមុខរបស់លោកនៅពេលពួកគេចុះពីលើយន្តហោះ ដោយលោក Macron ពណ៌នាពីពេលនោះថា ពួកគេទាំងពីរកំពុងលេងសើចនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូដែលថតបានកាលពីថ្ងៃអាទិត្យនៅទីក្រុងហាណូយ ប្រទេសវៀតណាម បង្ហាញពីពេលបើកទ្វារយន្តហោះ ក៏បានឃើញលោក Macron និយាយទៅកាន់នរណាម្នាក់។ មួយសន្ទុះក្រោយមក ក៏ឃើញដៃពីរឈោងចេញ ហើយរុញមុខរបស់លោក បិទមាត់ និងថ្គាម។ លោកបានថយក្រោយមុនពេលមានតុល្យភាពឡើងវិញ បន្ទាប់មកក៏ញញឹម និងគ្រវីដៃបន្ទាប់ពីបានឃើញកាមេរ៉ា។ Brigitte ពាក់អាវក្រហម ស្រាប់តែលេចមុខមកក្បែរគាត់។ Macron ហុចដៃរបស់គាត់ទៅ ប៉ុន្តែ Brigitte បដិសេធ ហើយពួកគេដើរចុះជណ្តើរជាមួយគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Macron បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរលកនៃការរំពឹងទុកអំពីឧប្បត្តិហេតុនេះ។ សូមជម្រាបថា លោក Macrons បានរៀបការតាំងពីឆ្នាំ ២០០៧។ អ្នកទាំងពីរបានជួបគ្នានៅពេលគាត់ជាសិស្សនៅ … Continue reading ប្រធានាធិបតីបារាំងលោក Emmanuel Macron បកស្រាយ ជុំវិញឧប្បត្តិហេតុកើតឡើងក្នុងយន្តហោះ ជាមួយភរិយា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed