ប៉ូលិសអង់គ្លេស ចាត់ទុកករណីដែលបុរសម្នាក់ បើករថយន្តចូលក្នុងក្បួន ដង្ហែរជ័យជំនះ Premier League របស់ក្លឹបបាល់ទាត់ Liverpool ថា មិនពាក់ព័ន្ធនឹងភេរវកម្ម

បរទេស៖ ប៉ូលីស Merseyside នៃចក្រភពអង់គ្លេស បាននិយាយថា ការបើកឡានបុកហ្វូងអ្នកគាំទ្របាល់ទាត់ក្នុងទីក្រុង Liverpool កាលពីថ្ងៃច័ន្ទ ដែលបានបណ្តាលឲ្យ មនុស្សយ៉ាងតិច ៤៧នាក់រងរបួស ទំនងជាមិនមែនជាការ វាយប្រហារភេរវកម្មទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រថយន្តនេះបានបើកឆ្លង កាត់ក្បួនដង្ហែរជ័យជំនះ Premier League របស់ក្លឹបបាល់ទាត់ Liverpool នៅកណ្តាល Water Street ។ ប៉ូលីសបាននិយាយថា អ្នកបើកបរជាបុរសជនជាតិអង់គ្លេសអាយុ ៥៣ ឆ្នាំ មកពីតំបន់ Liverpool ត្រូវបានឃាត់ខ្លួន។ លោក Jenny Sims អគ្គស្នងការរងបណ្តោះអាសន្ន បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន មួយកាលពីល្ងាចថ្ងៃចន្ទថា “វាមានសារៈសំខាន់ណាស់ដែលគេមិនត្រូវប៉ាន់ស្មាន ឬផ្សព្វផ្សាយព័ត៌មានខុស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ។ លោក Sims បាននិយាយថា “យើងជឿថានេះជា ឧបទ្ទវហេតុដាច់ដោយឡែកមួយ ហើយបច្ចុប្បន្នយើងមិនកំពុង ស្វែងរកនរណាម្នាក់ផ្សេងទៀតទាក់ទងនឹងឧប្បត្តិហេតុនេះទេ។ ឧប្បត្តិហេតុនេះមិនត្រូវបានចាត់ទុកជាអំពើភេរវកម្មទេ”។ … Continue reading ប៉ូលិសអង់គ្លេស ចាត់ទុកករណីដែលបុរសម្នាក់ បើករថយន្តចូលក្នុងក្បួន ដង្ហែរជ័យជំនះ Premier League របស់ក្លឹបបាល់ទាត់ Liverpool ថា មិនពាក់ព័ន្ធនឹងភេរវកម្ម