បរទេស៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី បានជំរុញឱ្យរដ្ឋាភិបាល បង្កើនសង្គ្រាមប្រឆាំង គ្រឿងញៀន ប្រឆាំងនឹងក្រុម UWSA ដែលហៅកាត់ថា Red Wa ដែលប្រតិបត្តិការ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយលោកនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស នឹងជួបជាមួយ តំណាងប្រទេសជិតខាង ដើម្បីពិភាក្សាអំពីវិធានការ ប្រយុទ្ធប្រឆាំង នឹងបណ្តាញគ្រឿងញៀន ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតនាយក រដ្ឋមន្ត្រីលោក ថាក់ស៊ីន បានថ្លែងសុន្ទរកថាពិសេសមួយក្រោមចំណងជើងថា “គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន៖ ទស្សនវិស័យ និង បញ្ហាប្រឈមសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាព” ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការ ត្រួតពិនិត្យ ពន្លឿន និងអនុវត្តប្រតិបត្តិការបង្ការ និងបង្ក្រាបគ្រឿងញៀន នៅការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន (ONCB) កាលពីថ្ងៃអង្គារ។ នៅក្នុងសុន្ទរកថានោះ លោកថាក់ស៊ីនបានសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងញៀនគឺជាការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ហើយជា “ការបំផ្លាញកុមារ និង … Continue reading អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជំរុញឱ្យរដ្ឋាភិបាល បង្កើនសង្គ្រាមប្រឆាំង គ្រឿងញៀនប្រឆាំងនឹងក្រុម Red Wa
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed