កោះតៃវ៉ាន់សន្យា បង្កើនការទិញទំនិញ អាមេរិកថែមទៀត ទោះបីមានការគំរាមយកពន្ធ ៣២ភាគរយ ពីរដ្ឋបាលលោក Trump
បរទេស៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារបានសន្យាថា នឹងទិញទំនិញរបស់អាមេរិក បន្ថែមទៀត រួមទាំង ឧស្ម័នធម្មជាតិ និងប្រេង ខណៈដែលកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ស្វែងរកទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈដែលមានការគំរាមកំហែង ជាមួយនឹងពន្ធ 32% ពីរដ្ឋបាលលោក Trump ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lai Ching-te មេដឹកនាំកោះនេះ បាននិយាយថា តាមរយៈការទិញផលិតផល របស់សហរដ្ឋអាមេរិកបន្ថែមទៀត ដែលរួមបញ្ចូលទាំង សព្វាវុធ និងទំនិញកសិកម្ម, កោះតៃវ៉ាន់មិនត្រឹមតែបង្កើត “ពាណិជ្ជកម្មទ្វេភាគី ដែលមានតុល្យភាពជាងមុន” ជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញស្វ័យភាព និងភាពធន់នៃថាមពល របស់ខ្លួនថែមទៀត។ លោក Lai ក៏បាននិយាយផងដែរថា កោះនេះនឹងមានឆន្ទៈក្នុងការចូល រួមក្នុងកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការផលិតឡើងវិញនូវឧស្សាហកម្ម និងដើម្បីដឹកនាំពិភពលោកក្នុងវិស័យបញ្ញាសិប្បនិមិត្ត។ លោក Bruce Westerman … Continue reading កោះតៃវ៉ាន់សន្យា បង្កើនការទិញទំនិញ អាមេរិកថែមទៀត ទោះបីមានការគំរាមយកពន្ធ ៣២ភាគរយ ពីរដ្ឋបាលលោក Trump
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed