លោក ត្រាំ បញ្ជាក់ថា លោក ពូទីន កំពុងលេងជាមួយភ្លើង ខណៈដែលជម្លោះនៅអ៊ុយក្រែន នៅតែបន្ត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  បានព្រមានទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាលោកកំពុងលេងជាមួយភ្លើង ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ចប់ភ្លាមៗនោះទេ ហើយថ្មីៗនេះទាំងអាមេរិក និងប្លុកអឺរ៉ុប ក៏បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធវាយប្រហាររយៈចម្ងាញឆ្ងាយរបស់ខ្លួនផងដែរ។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social របស់លោកកាលពីព្រឹកថ្ងៃអង្គារថា“អ្វីដែលលោក វ្ល៉ាឌីមៀ ពូទីន មិនដឹងនោះ គឺថា ប្រសិនបើវាមិនមែន សម្រាប់ខ្ញុំទេ រឿងអាក្រក់ជាច្រើននឹងកើតឡើង ចំពោះប្រទេសរុស្ស៊ី ហើយខ្ញុំមានន័យថា ពិតជាអាក្រក់ លោក ពូទីន កំពុងលេងជាមួយភ្លើងហើយ!” លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានធ្វើការកត់សម្គាល់យ៉ាងតឹងរ៉ឹងទៅលើលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីផលវិបាកនៃការបន្ដសង្គ្រាម ។ លោក បានប្រាប់អ្នកយកព័ត៌មានមុនពេលលោកឡើងជិះយន្តហោះ Air Force One ពីរដ្ឋ New … Continue reading លោក ត្រាំ បញ្ជាក់ថា លោក ពូទីន កំពុងលេងជាមួយភ្លើង ខណៈដែលជម្លោះនៅអ៊ុយក្រែន នៅតែបន្ត