នាយករដ្ឋមន្ត្រីថៃ ស្នើថវិកា ១១៥ពាន់លានដុល្លារដល់សភា ដើម្បីជំរុញសេដ្ឋកិច្ច

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra  បានស្នើសុំថវិកាចំនួន ៣,៧៨ ទ្រីលានបាត (១១៥,៦៦ ពាន់លានដុល្លារ) របស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារ ពើពន្ធ ២០២៦ ដល់សភា ក្នុងគោលបំណងជួយ ដល់សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ ចំពេលមានភាពតាន តឹងពាណិជ្ជកម្មពិភពលោក។ សេចក្តីព្រាងច្បាប់នេះ ព្យាករណ៍ពីការកើនឡើងនៃការចំណាយ ០.៧ ភាគរយ និងឱនភាពថវិកាចំនួន ៨៦០ ពាន់លានបាត (ប្រហែល ២៦.៣១ ពាន់លានដុល្លារ) ដែលជាការធ្លាក់ចុះ ០.៧ ភាគរយធៀបនឹងសារពើពន្ធឆ្នាំ ២០២៥ ដែលបញ្ចប់នៅក្នុងខែកញ្ញា ។ លោកស្រីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ថវិកានេះឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរបស់រដ្ឋបាលលោកស្រី ក្នុងការជំរុញការស្តារសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាតិ ពង្រឹងសមភាពសង្គម និងការថែរក្សា វិន័យសារពើពន្ធ។ ដោយមើលឃើញ ពីដែនកំណត់នៃប្រាក់ចំណូល និងទិដ្ឋភាពពិភពលោកដ៏លំបាក រដ្ឋាភិបាលថៃ បានអនុម័តគោល នយោបាយថវិកាឱនភាព ដោយផ្តោតសំខាន់លើការពង្រឹងសន្តិសុខជាតិ ការលើកកម្ពស់ការប្រកួតប្រជែង និងការអភិវឌ្ឍធនធានមនុស្ស។ … Continue reading នាយករដ្ឋមន្ត្រីថៃ ស្នើថវិកា ១១៥ពាន់លានដុល្លារដល់សភា ដើម្បីជំរុញសេដ្ឋកិច្ច